ព័ត៌មានជាតិ
អាស៊ាន ៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា មិនមែនកង្វះការប្តេជ្ញាចិត្តរបស់អាស៊ានទេ តែជាភាពស្មុគស្មាញនៃជម្លោះអូសបន្លាយយូរ
អាស៊ាន បានអះអាងថា ស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅតែបន្តភាពតានតឹង គឺមិនមែនដោយសារកង្វះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់អាស៊ាន និងប្រេសិតពិសេសរបស់ប្រធានអាស៊ាននោះទ។ ប៉ុន្តែដោយសារតែភាពស្មុគស្មាញ នៃជម្លោះអូសបន្លាយរាប់ទសវត្ស៍របស់មីយ៉ាន់ម៉ា ដែលធ្វើឲ្យកាន់តែធ្ងន់ធ្ងរដល់បច្ចុប្បន្ន។ អាស៊ាន អះអាងបែបនេះ តាមរយៈសេចក្ដីថ្លែងការណ៍កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី ២៧ តុលានេះ នាទីក្រុងហ្សាកាតា។

សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ថា បើទោះបីជាមានបញ្ហាប្រឈមចម្បងទាំងនេះយ៉ាងណាក្តី ក៏អង្គប្រជុំពិសេសនេះ បានឯកភាពថា អាស៊ានមិនគួរបាក់ទឹកចិត្ត ហើយងាកមកបង្កើនការប្ដេជ្ញាចិត្តបន្ថែមទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយ ប្រកបដោយសន្តិវិធីឲ្យបានឆាប់ជាទីបំផុត។
កិច្ចប្រជុំពិសេសនេះ ក៏បានឯកភាពជាឯកច្ឆន្ទថា ការសម្រេចចិត្តរបស់អាស៊ាន ត្រូវផ្អែកលើការពិគ្រោះយោបល់ និងគោលការណ៍កុងសង់ស៊ីស ហើយគោលការណ៍ជាមូលដ្ឋាននានា ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះ ដ្ឋមន្ត្រីការបរទេសអាស៊ាន ចាត់ទុកថា ការសម្រេចចិត្តបែបនេះ ត្រូវតែជាវិធីសាស្ត្រនាំផ្លូវ ដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីការបរទេស និងអ្នកតំណាង ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ ក៏បានអះអាងសាជាថ្មីអំពីសារៈសំខាន់ និងភាពចាំបាច់នៃកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ហើយបានគូសបញ្ជាក់ពីតម្រូវការ ក្នុងការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងនេះ បន្ថែមទៀត។
បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងជាប្រធាននៃកិច្ចប្រជុំ បានសង្កត់ធ្ងន់ថា នៅពេលនេះ អាស៊ានត្រូវធ្វើសកម្មភាពជាក់ស្តែង ហើយអាស៊ានត្រូវចាប់ផ្ដើមសកម្មភាពរួមគ្នា ដោយគោរពអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា ជាស្នូល។ លោករដ្ឋមន្ត្រី បន្តថា ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ក៏សុទ្ធតែមានចំណែកក្នុងការបញ្ចប់ជម្លោះ និងធ្វើឲ្យវិបត្តិនយោបាយបច្ចុប្បន្ននេះ បានធូរស្រាល ហើយជាភាពចាំបាច់សម្រាប់ដំណើរការ នៃការសន្ទនាត្រូវតែចាប់ផ្ដើមឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


