Connect with us

ជីវិតកម្សាន្ដ

គណនី IG របស់ Pinky ស្រាប់តែមានសកម្មភាព ទាំងដែលម្ចាស់កំពុងជាប់ឃុំ

បានផុស

នៅ

គណនីបណ្ដាញសង្គម Instagram របស់តារាស្រីថៃ Pinky Savika សុខៗស្រាប់មានសកម្មភាព​​បង្ហោះរូបថ្មីៗ ទាំងដែលម្ចាស់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយ ដែលរឿងនេះធ្វើឱ្យទស្សនិកជនមួយចំនួន កើតការងឿងឆ្ងល់ថានរណាជាអ្នកប្រើប្រាស់វាទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលដែល Pinky ជាមួយម្តាយ និងប្អូនប្រុស កំពុងឃុំឃាំងនៅក្នុងពន្ធនាគារជាង ៣ខែទៅហើយនោះ ទស្សនិកជនបានឃើញគណនី IG របស់នាងបានបង្ហោះរូបភាព Poster ភាពយន្តភាគចំនួនពីររឿង ដែលតារាស្រីរូបនេះបានចូលរួមសម្ដែង ហើយវាបានបង្កជាចម្ងល់ព្រោងព្រាត។

យ៉ាងណាមិញ ចំពោះចម្ងល់ដែលថា តើនរណាកំពុងប្រើប្រាស់បណ្ដាញសង្គមរបស់ Pinky ត្រូវបានអ្នកបង្ហោះបញ្ជាក់នៅក្នុងលើខេបសិនថា នោះគឺ អេដមីន! ហើយចំពោះសកម្មភាពដែលទើបលេចឡើងនាពេលថ្មីៗនេះ គឺដោយសាររឿងភាគរបស់នាង​ ទើបនឹងត្រូវចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្ថាបនិក MGI និយាយអ្វីខ្លះ ពេល Engfa មិនអាចគ្រងមកុដឯក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម