Connect with us

ព័ត៌មានជាតិ

ការបង្កើតតំបន់ការពារធម្មជាតិ មានសារៈសំខាន់ចំពោះ សហគមន៍មូលដ្ឋាន និងមនុស្សគ្រប់ជំនាន់

បានផុស

នៅ

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គូសបញ្ជាក់ថា ការបង្កើតតំបន់ការពារធម្មជាតិគឺដើម្បីអភិរក្សជីវៈចម្រុះ។ ការបង្កើតតំបន់ការពារធម្មជាតិមានសារៈសំខាន់ជាសារវ័ន្ត និងជាសសរកន្លោងសម្រាប់រក្សាលំនឹង និងទ្រទ្រង់ប្រភពចំណូល ស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាសហគមន៍មូលដ្ឋាន និងទុកសម្រាប់បម្រើឱ្យមនុស្សគ្រប់ជំនាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម ណុង អគ្គនាយកតំបន់ការពារធម្មជាតិ បានលើកឡើងពីសមិទ្ធផលការងារចម្បងៗ ដែលអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ សម្រេចបានរួមមាន៖ ១. កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ, ២. កិច្ចការពារ និងអភិរក្សព្រៃឈើសម្រាប់គាំទ្រដល់ការលក់ឥណទានកាបូន, ៣. ការបោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋតាមតំបន់ការពារធម្មជាតិ, ៤. ការបណ្តុះបណ្តាលមន្ត្រីជំនាញនិងមន្ត្រីឧទ្យានុរក្ស, ៥. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ការពារធម្មជាតិ, ៦. ការរៀបចំចងក្រងឯកសារសម្រាប់ពង្រឹងការអនុវត្ត និងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និង ៧. កិច្ចសហការជាមួយបណ្តាអង្គការដៃគូអភិរក្សជាតិ អន្តរជាតិ និងបណ្តាប្រទេសជាមិត្ត។

លោក គឹម ណុង បានគូសបញ្ជាក់ឱ្យដឹងថា ផែនការយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាត្រីវិស័យចង្អុលបង្ហាញផ្លូវ សម្រាប់កៀរគរធនធាន និងដៃគូពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តចក្ខុវិស្ស័យលើការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យមាននិរន្តរភាព មានជាអាទិ៍៖ ១. កំណត់អាទិភាព ពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ, ២. បង្កើនការគ្រប់គ្រងតំបន់ការពារធម្មជាតិដោយចីរភាព ៣. ពង្រីកការចូលរួម និងបង្កើនផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន និង ៤. ពង្រឹងសមត្ថភាពស្ថាប័ន និងបង្កើនកិច្ចសហការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម