ជីវិតកម្សាន្ដ
Park Shin Hye ប្រាប់ក្ដីស្រមៃចំពោះគ្រួសារ មុនក្លាយជាតារាល្បីសព្វថ្ងៃ
Park Shin-hye កើតថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៩០ នៅ Gwangju ហើយធំធាត់នៅស្រុក Songpa ទីក្រុងសេអ៊ូល នាងជាតារាសម្តែង និងជាតារាចម្រៀងប្រចាំ ប្រទេសកូរ៉េខាងត្បូង។ នាងមានបងប្រុសម្នាក់ឈ្មោះ Park Shin won ជាអ្នកលេងហ្គីតា និង Composer។

កំលុងឆ្នាំ ២០០១ និង ២០០៣ Park បានបង្ហាញខ្លួនពីរលើកដំបូង នៅក្នុងវីដេអូតន្ត្រី “Do You Love Me!” និង “Flower” ជាមួយតារាចម្រៀង Lee Seung hwan ។ តារាសម្ដែងរូបនេះ ទទួលបានការទទួលស្គាល់ថា តាំងពីនៅវ័យកុមារ នៅក្នុងកម្មវិធីទូរទស្សន៍ដូចជា Stairway to Heaven (២០០៣) និង Tree of Heaven (២០០៦)។ ក្រោយមកនាងទទួលបានជោគជ័យបន្ថែមទៀត នៅពេលដែលនាងបានសម្តែងក្នុងខ្សែភាពយន្ត Miracle in Cell No. 7 ដែលជាខ្សែភាពយន្តកូរ៉េ រកចំណូលបានខ្ពស់បំផុត។ ចាត់ទុកថាជាតារាសម្ដែងស្រីដែលពូកែបំផុតក្នុងវ័យរបស់នាង Park ក៏ទទួលបានការទទួលស្គាល់សម្រាប់តួនាទីរបស់នាង នៅក្នុងរឿងមនោសញ្ចេតនា You’re Beautiful (២០០៩), The Heirs (២០១៣), Pinocchio (២០១៤-២០១៥), Doctors (២០១៦), Memories of the Alhambra (២០១៨-២០១៩) Alive (២០២០) និង Sisyphus: The Myth (២០២១)។

បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ Youngpa Girls’ High School តារាស្រីរូបនេះ បានចូលរៀននៅសកលវិទ្យាល័យ Chung Ang ។ នាងបានសិក្សានៅទីនោះអស់រយៈពេល៨ឆ្នាំ បន្ទាប់មកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកមហោស្រពក្នុងខែកុម្ភៈ ឆ្នាំ ២០១៦។

យ៉ាងណាមិញ បច្ចុប្បន្នរបស់ Park Shin Hye ពិតជាមានជីវិតល្អឥតខ្ចោះ មានអ្នកគាំទ្រល្បីពេញអាស៊ី ប៉ុន្តែបើក្រឡេកទៅមើលអតីតកាល កាលពីកុមារភាព នាងមានជីវិតលំបាកខ្លាំង សឹងថារកបាយមិនបានហូបផង។ នាងធ្លាប់ប្រាប់កម្មវិធី Knowing Brother ដើម្បីប្រាប់ទស្សនិកជនថា ផ្ទះរបស់នាងមានជីវភាពក្រីក្រខ្លាំង។ ពីមុននាងធ្លាប់ស្រមៃចង់ក្លាយជាប៉ូលិស ជាជាងតារាសម្ដែង ដោយសារតែបទពិសោធន៍កន្លងមករបស់នាង កាលនៅរៀនសាលាបឋមសិក្សា។ គ្រួសារត្រូវចោរចូលប្លន់យកលុយក្នុងផ្ទះ ២០,០០០វុន ដែលម្ដាយនាងទុកសម្រាប់ទិញម្ហូប។ នោះហើយជាមូលហេតុដែល Park ចង់ក្លាយជាប៉ូលិស ដើម្បីការពារគ្រួសាររបស់នាង។
ប៉ុន្តែនៅទីបំផុត នាងមានឱកាសដើរលើវិថីកម្សាន្ត ហើយបានលេងស៊េរីរឿង Stairway to Heaven ដោយដើរតួជា Han Jung Soo ដែលជាវីរនារីកុមារភាព ដែលធ្វើឲ្យនាងល្បីដល់ថ្នាក់ទទួលបានពានជា តារាសម្តែងកុមារឆ្នើមពីឆាក SBS DRAMA AWAR បន្ទាប់មកចាប់ផ្តើមធ្វើការ និងសាងកេរ្តិ៍ឈ្មោះបន្តិចម្តងៗរហូតមកដល់សព្វថ្ងៃនេះ។

មកទល់បច្ចុប្បន្ននេះ កំពូលតារាសម្ដែង Park Shin hye សម្រាលបានកូនប្រុសដំបូងឈ្មោះ Choi Joo Won កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ក្រោយរៀបការជាមួយតារាសម្ដែង Choi Tae Joon យ៉ាងមានសុភមង្គល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖RM មេក្រុម BTS នឹងចេញអាល់ប៊ុមទោលដំបូងក្នុងខែវិច្ឆិកា
ចុចអាន៖ផលិតកម្មល្បីៗនៅកូរ៉េ លុបចោលកាលវិភាគសម្ដែង ព្រោះតែសោកនាដកម្មនៅ Itaewon
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


