ព័ត៌មានជាតិ
រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជិត៥០ម៉ឺនដុល្លារ បង្កើតកងប្រតិបត្តិការថ្មីរុករកសង្រ្គោះក្នុងសមុទ្រ និងទន្លេ
លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថារាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជិត៥០ម៉ឺនដុល្លារអាមេរិកដើម្បីបង្កើតកងប្រតិបត្តិការថ្មីរុករក និងសង្គ្រោះជនរងគ្រោះដែលលិចលង់ក្នុងសមុទ្រ ទន្លេ ឬបឹងបួរ។

ថ្លែងក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១ វិច្ឆិកានៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្យលោកទេសរដ្ឋមន្រ្តី គន់ គីម បានមានប្រសាសន៍បន្តថាកងប្រតិបត្តិការថ្មីនេះ តាមគម្រោងយើងត្រូវការថវិការហូតដល់ជិត៥០ម៉ឺនដុល្លារដើម្បីឱ្យកងពលអន្តរាគមន៍ នៃក្រសួងការពារជាតិអាចទិញទូក និងសម្ភារបម្រើឱ្យការសង្គ្រោះបម្រើ ប្រជាពលរដ្ឋ និងជាសេនាធិការឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី។
លោកទេសរដ្ឋមន្រ្តី គន់ គីម បានបន្តទៀតថា« ខ្ញុំបានសុំការអនុញ្ញាតពីសម្តេចតេជោ ធ្វើការអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួមចំណែកដោះស្រាយពង្រឹងកងប្រតិបត្តិការជួយសង្គ្រោះប្រជាជន។ ថ្ងៃនេះយើងបានឃើញហើយថា មានសប្បុរសជនបានចូលរួមយ៉ាងសកម្មគឺបានជាង២០ម៉ឺនដុល្លារហើយ។ កងប្រតិបត្តិ គ្រោងបង្កើតថ្មីមួយទៀត ដែលជាកងរុករករាវនៅសមុទ្រ ទន្លេ បឹងជាដើម»។

លោកទេសរដ្ឋមន្រ្តី គន់ គីម បានឱ្យដឹងទៀតថា សម្រាប់កម្ពុជាស្ទើរជារៀងរាល់ឆ្នាំបានរងផលប៉ះពាល់ដោយសារទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។ ដូចនេះការបង្កើតកងប្រតិបត្តិការថ្មីនេះមានសារសំខាន់ណាស់ក្នងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាបញ្ចៀសពីគ្រោះថ្នាក់ផ្សេងៗ។
លោកទេសរដ្ឋមន្រ្តី គន់ គីមបានបានបន្ថែមថា «យើងបានដឹងរួចហើយថាគ្រោះមហន្តរាយកំពុងតែកើតមានឡើងនៅទូទាំងពិភពលោកគម្រាមកំហែងដល់ការអភិវឌ្ឍ និងជីវភាពរស់នៅរបស់មនុស្សជាតិ។ ដោយឡែកនៅកម្ពុជាតែងតែកើតមានគ្រោះមហន្តរាយដែលបង្កដោយមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ និងដោយមនុស្សដូចជាទឹកជំនន់ រាំងស្ងួត ខ្យល់ កន្រ្តាក់ រន្ទះបាញ់ ជំងឺឆ្លងផ្សេងៗ ការបាក់រលំអគារ អគ្គីភ័យ ការលិចទូក»។
លោកទេសរដ្ឋមន្រ្តី គន់ គីម បានអំពាវនាវដល់ដៃគូជាតិ អន្តរជាតិ និងសប្បុរសជននានាបន្តជួយគាំទ្រការងារគ្រប់គ្រងគ្រោះមហន្តរាយឱ្យកាន់តែសកម្មថែមទៀតដើម្បីជួយសង្គ្គោះទប់ស្កាត់នូវគ្រោះមហន្តរាយនានាដែលកើតជាយថាហេតុ៕អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម១០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


