ព័ត៌មានជាតិ
ខារ៉ាបាវ បន្តរកឃើញអ្នកមានសំណាងឈ្នះរង្វាន់ធំ ១០០ លានរៀល ម្នាក់ទៀតហើយ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ជាមួយនឹងកម្មវិធីឈ្នះរង្វាន់ប្រាក់លាន និងក្លាយជាសេដ្ឋីភ្លាមៗពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ពេលនេះក្រុមហ៊ុនបានបន្តរកឃើញអតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់សុទ្ធចំនួន ១០០ លានរៀលម្នាក់ទៀតហើយ ដែលជាអ្នករស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សម្រាប់អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់សុទ្ធចំនួន ១០០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រូបនេះ មានឈ្មោះ មាស ស៊ីណា ភេទស្រី អាយុ ៣៨ ឆ្នាំ មុខរបរជាបុគ្គលិកបម្រើការងារនៅក្នុងកាស៊ីណូក្រុងប៉ោយប៉ែត និងមានកូន ៣ នាក់ ក្នុងបន្ទុក បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលភូមិប៉ាឡេឡៃ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកស្រីបានប្រាប់ឲ្យដឹងថា អ្នកស្រី និងក្រុមគ្រួសារ មានស្រុកកំណើតនៅភូមិបូសខ្នុរ ឃុំបូសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ប៉ុន្តែដោយសារតែជីវភាពគ្រួសារមានការខ្វះខាត ក៏សម្រេចចិត្តចេញឃ្លាតឆ្ងាយពីក្រុមគ្រួសារមកបម្រើការងារជាបុគ្គលិកកាស៊ីណូនៅក្រុងប៉ោយប៉ែត ខណៈដែលប្ដីរបស់អ្នកស្រីទៅបម្រើការងារជាកម្មកររោងចក្រនៅរាជធានីភ្នំពេញ ហើយទុកកូនចំនួន ០៣ នាក់ ឲ្យរៀននៅស្រុក។

អ្នកស្រី មាស ស៊ីណា បានប្រាប់ថា «ជារៀងរាល់ថ្ងៃ អ្នកស្រីតែងទទួលទានភេសជ្ជៈ ខារ៉ាបាវ ១ ឬ ២ កំប៉ុង ជាប្រចាំ ព្រោះវាជួយឲ្យមានកម្លាំង ជាពិសេសក្រោយពេលហត់នឿយពីធ្វើការងារ។ ដោយឡែកសម្រាប់ការត្រូវរង្វាន់នេះ គឺជារឿងដែលមិននឹកស្មានដល់នោះឡើយ ដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលត្រឡប់ពីធ្វើការវិញ ខ្ញុំបានទិញភេសជ្ជៈខារ៉ាបាវពីអ្នកលក់នៅក្បែរបន្ទប់ជួលចំនួន ១ កំប៉ុង មកទទួលទាន លុះពេលគាស់ ស្រាប់តែឃើញមានរង្វាន់ ១០០ លានរៀលតែម្ដង។ ពេលឃើញភ្លាម ខ្ញុំពិតជាភ្ញាក់ផ្អើលជាខ្លាំង ហើយស្រែកប្រាប់អ្នកដែលនៅក្បែរមកជួយពិនិត្យមើល ហើយក៏ទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅក្រវិលកំប៉ុងស្រាប់តែម្ដង»។

អ្នកស្រីបានបញ្ជាក់ថា «តាំងពីដើមមក នៅពេលដែលឃើញគេឡើងទទួលរង្វាន់ធំ និងផ្សព្វផ្សាយនៅតាមស្ថានីយទូរទស្សន៍ ខ្ញុំតែងនឹកស្រមៃថា ថ្ងៃណាមួយ ខ្ញុំនឹងមានវាសនាត្រូវរង្វាន់ដូចគេដែរ ហើយថ្ងៃនេះ ក្ដីស្រមៃរបស់ខ្ញុំបានក្លាយជាការពិតមែន»។

អ្នកស្រីបានបញ្ជាក់ប្រាប់ថា ទឹកប្រាក់ ១០០ លានរៀលនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិត និងក្រុមគ្រួសាររបស់អ្នកស្រី ហើយក្រោយពេលទទួលបាន អ្នកស្រី នឹងយកមួយចំនួនសងបំណុលធនាគារឯកជន ហើយសល់ប៉ុន្មានទុកសម្រាប់បង្កើតមុខរបរដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ អ្នកស្រី មាស ស៊ីណា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកដូចខ្ញុំឲ្យមានជីវភាពធូរធារ មានលុយគ្រប់គ្រាន់ហ្នឹងគេ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


