ជីវិតកម្សាន្ដ
Bella បង្ហោះសារយ៉ាងខ្លី តែមហាជនសង្ស័យនាងកំពុងសាងស្នេហ៍ថ្មី
បន្ទាប់ពីប្រកាសបែកគ្នាជាមួយអតីតមិត្តប្រុស Weir តារាស្រី Bella ហាក់មិនខ្វាល់ខ្វាយសាងទំនាក់ទំនងថ្មីទាល់សោះ ស្របពេលដែលមួយរយៈចុងក្រោយនេះ នាងខំសង្វាតធ្វើបុណ្យទាន ដោយតែងតែទៅវត្តវ៉ា សឹងរាល់ថ្ងៃឱបោសថសីល។

យ៉ាងណាមិញ ម្សិលមិញនេះ បណ្ដាញសង្គម Instagram របស់ Bella បានបង្ហោះរូប៣សន្លឹកអមជាមួយខេបសិនខ្លីមួយ ធ្វើឱ្យមហាជននាំគ្នាដាក់ការសង្ស័យថា តារាស្រីជួរមុខរូបនេះ កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់មិនខាន។ នៅក្នុងការបង្ហោះនាងបានសរសេរថា “Dinner Date” (ណាត់ជួបអាហារពេលល្ងាច) ហើយថែមទាំងភ្ជាប់មកជាមួយនឹងរូបបេះដូងទៀតផង។



ថ្វីត្បិតនាំគ្នាសង្ស័យបែបនេះក្ដី ប៉ុន្តែការពិតយ៉ាងណានោះ សាមីខ្លួននៅមិនទាន់ឆ្លើយតបអ្វីនៅឡើយ ខណៈហ្វេនៗបន់ឱ្យការសង្ស័យក្លាយទៅជាការពិត៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ Bella រងការរិះគន់រឿងសុជីវធម៌ ក្រោយបណ្ដាញអ៊ីនធឺណិតបៀបធៀបនឹងរៀមច្បង Nune Woranuch
ចុចអាន៖ ហ្វេនពេញចិត្តស្ដូក ក្រោយទទួលដំណឹង បវរកញ្ញា Engfa នឹងរួមការងារជាមួយ Jackson
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


