Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន៖ ទាហានរុស្ស៊ី ៥ម៉ឺននាក់ដែលកែនបាន ពេលនេះកំពុងប្រយុទ្ធនៅ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃចន្ទទី០៧ខែវិច្ឆិកាថា ទាហានរុស្ស៊ីចំនួន ៥០ ០០០នាក់ដែលត្រូវបានកែន ក្នុងយុទ្ធនាការរបស់គាត់ ឥឡូវនេះកំពុងប្រយុទ្ធជាមួយអង្គភាពធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន

លោក ពូទីន និយាយថា ទាហាន ៨០ ០០០ នាក់គឺស្ថិតនៅក្នុងតំបន់នៃប្រតិបត្តិការយោធាពិសេស ហើយទាហាននៅសល់ជិត ៣២០ ០០០ នាក់គឺស្ថិតនៅជំរំហ្វឹកហាត់ក្នុងប្រទេសរុស្ស៊ី។

សារព័ត៌មាន Interfax បានដកស្រងសម្តីលោក ពូទីន ដែលនិយាយអំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់ Tver នៅខាងក្រៅទីក្រុងមូស្គូថា “ឥឡូវនេះយើងមានទាហាន ៥០ ០០០នាក់ នៅក្នុងអង្គភាពប្រយុទ្ធរបស់ពួកគេ។ អ្នកនៅសល់គឺមិនទាន់បានចូលរួមក្នុងការប្រយុទ្ធនៅឡើយទេ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែកញ្ញា លោក ពូទីន បានប្រកាសពីយុទ្ធនាការ “កែនទ័ពដោយផ្នែក” ដើម្បីហៅអ្នកប្រយុទ្ធថ្មីរាប់រយពាន់នាក់សម្រាប់សង្គ្រាម បន្ទាប់ពីអ៊ុយក្រែនដណ្តើមបានទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់វិញនៅក្នុងការវាយលុក។

ទង្វើនេះ បណ្តាលឲ្យជនជាតិរុស្សីរាប់សែននាក់រត់គេចខ្លួន និងបង្កឲ្យមានការតវ៉ាប្រឆាំងសង្គ្រាមនៅទូទាំងប្រទេស។

កាលពីសប្តាហ៍មុន លោកពូទីននិយាយថា ទាហាសរុប ៣១៨ ០០០នាក់ត្រូវបានកែន នៅក្នុងយុទ្ធនាការនេះ។

ប្រទេសរុស្ស៊ីបានបញ្ចប់ការកែនទ័ពមួយផ្នែកកាលពីចុងខែតុលា ដោយរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បាននិយាយកាលពីថ្ងៃទី២៨ខែតុលាថា យុទ្ធជនរុស្ស៊ីប្រហែល ៤១ ០០០នាក់ បានចូលរួមជាមួយអង្គភាពប្រយុទ្ធរបស់ពួកគេរួចហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ទីបំផុត លោក ស៊ី ព្រមានដោយផ្ទាល់ទៅលោក ពូទីន កុំឲ្យប្រើនុយក្លេអ៊ែរនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៣ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម