Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន​ សែន ប្រកាសអំពីភាពជោគជ័យ នៃប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ដែលកម្ពុជាជាម្ចាស់ផ្ទះ  

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២នេះ បានប្រកាសអំពីភាពជោគជ័យនៃការរៀបចំ ធ្វើជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ គឺនៅក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីផ្ទេរតំណែងប្រធានអាស៊ានជូនឥណ្ឌូណេស៊ី នារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីសម្ដេច បានទទួលបានតំណែងជាប្រធានអាស៊ានពីព្រះចៅ​ ស៊ុល​តង់ព្រុយណេ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១រួចមក ​គឺជារយៈពេល ១ឆ្នាំដែលពោរពេញទៅដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្រ្ដ សម្រាប់សម្ដេចផ្ទាល់ និងប្រទេសកម្ពុជា ដែលមានកិត្ដិយសទទួលបានតំណែងជាប្រធានអាស៊ានប្ដូរវេន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា «ខ្ញុំមានសេចក្ដីរីករាយ ដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបានបញ្ចប់ដោយជោគជ័យ និងសូមអរគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញ ការគាំទ្រ ភាពទន់ភ្លន់ដែលបានផ្ដល់ពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូ បាននាំមកនូវលទ្ធផលដ៏ច្រើនក្រៃលែង ជាទីមោទនៈ»។

សូមជម្រាបថា ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ លើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។ នៅថ្ងៃនេះ គឺជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំ ហើយអ្នកតាមដានស្ថានការណ៍នយោបាយជាតិ-អន្តរជាតិ បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជា បានរៀបចំយ៉ាងល្អ និងប្រកបដោយជោគជ័យ សម្រាប់កិច្ចប្រជុំនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រៀបចំ​ចាក់​ប្លង់​សេ​ឧបដ្ឋានសាលា​នៅ​វត្ត​រស្មី​សាមគ្គី​រតនា​រាម​(​ហៅ​វត្ត​ភូមិ​ថ្មី​)​មាន​ទំហំ​៣២​ម៉ែត្រការ៉េ​គុណ​៤៩​ម៉ែត្រការ៉េ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមយុវជនសង្គមស៊ីវិល ថ្កោលទោសចំពោះសកម្មភាពចលនាយុវជនខុសច្បាប់យកវិស័យបរិស្ថានធ្វើជាឈ្នាន់នយោបាយ 

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានកៀរគរសប្បុរសជន និងសិល្បករ សិល្បការិនី រួមទាំងបុគ្គលិក ១៣១នាក់ នាំយកថវិកាជូនកាកបាទក្រហមកម្ពុជា នូវថវិកាចំនួន ១៥៨.១០០ ដុល្លារ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃនៅអនុវិទ្យាល័យពងទឹកស្រុកដំណាក់ចង្អើរ

សន្តិសុខសង្គម៧ ម៉ោង មុន

កុមារីអាយុ១៣ឆ្នាំម្នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកចម្លងពេលចេញរៀន

ព័ត៌មានជាតិ៧ ម៉ោង មុន

ចម្រៀង “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ ” បង្កប់អត្ថន័យជ្រាលជ្រៅពីសក្តានុពលបំរើសេដ្ឋកិច្ចថ្មី ច្រៀងដោយឧកញ៉ា សំ សុខនឿន

សន្តិសុខសង្គម៧ ម៉ោង មុន

កុមារីអាយុ១៣ឆ្នាំម្នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកចម្លងពេលចេញរៀន

ព័ត៌មានជាតិ១៦ ម៉ោង មុន

គ្រួសារប្តីប្រពន្ធ​វ័យ​ចំណាស់​ បន្ត​មុខរបរ​ធ្វើសំបក​ណែម ៥ ជំនាន់​ រកចំណូលចិញ្ចឹមជីវិត

វប្បធម៌ ជំនឿ១៥ ម៉ោង មុន

ពាក់កណ្ដាលឆ្នាំ ២០២៤ ឆ្នាំទាំង ៥ នឹងដល់គូព្រេងរបស់ពួកគេ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន៖ រុស្ស៊ី មាននុយក្លេអ៊ែរ ខ្លាំងជាងគ្រាប់បែកអាមេរិក ទម្លាក់នៅ ហ៊ីរ៉ូស៊ីម៉ា ៤ដង

Sokha Hotels

ព័ត៌មានពេញនិយម