Connect with us

ព័ត៌មានអន្ដរជាតិ

ជនស៊ីវិលស្លាប់និងរបួសជិត៦,០០០នាក់ដោយសារការប្រយុទ្ធគ្នានៅ អាហ្វហ្គានីស្ថាន

បានផុស

នៅ

អង្គការសហប្រជាជាតិបាននិយាយថា ជនស៊ីវិលអាហ្វហ្គានីស្ថានជិត៦,០០០នាក់ត្រូវបានសម្លាប់ឬរងរបួសក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះខណៈការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមតាលីបង់បានបន្តកើនឡើងថ្វីបើមានកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកសន្តិភាពក៏ដោយ។

បេសកកម្មជំនួយរបស់ UN ប្រចាំនៅអាហ្វហ្គានីស្ថាន (UNAMA) បាននិយាយក្នុងរបាយការណ៍ប្រចាំត្រីមាសកាលពីថ្ងៃអង្គារថា ចាប់ពីខែមករាដល់ខែកញ្ញា មានជនស៊ីវិលចំនួន៥,៩៣៩នាក់រងគ្រោះនៅក្នុងការប្រយុទ្ធគ្នាដោយមនុស្សចំនួន២,១១៧នាក់បានស្លាប់និង៣,៨២២នាក់រងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍នេះនិយាយថា “អំពើហិង្សាកម្រិតខ្ពស់នៅតែបន្តមានឥទ្ធិពលនិងបំផ្លិចបំផ្លាញទៅលើជនស៊ីវិលខណៈអាហ្វហ្គានីស្ថាននៅតែស្ថិតក្នុងចំណោមកន្លែងដែលមានជនស៊ីវិលស្លាប់ច្រើនបំផុតនៅលើពិភពលោក” ។

ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់និងរបួសជនស៊ីវិលនេះគឺទាបជាង៣០ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនប៉ុន្តែ UNAMA និយាយថា អំពើហិង្សាមិនបានថយចុះទេចាប់តាំងពីកិច្ចពិភាក្សារវាងអ្នកចរចារដ្ឋាភិបាលនិងក្រុមតាលីបង់បានចាប់ផ្តើមនៅក្នុងរដ្ឋធានី ដូហា របស់ប្រទេស កាតារ កាលពីខែមុន។

ក្រុមតាលីបង់បានទទួលខុសត្រូវចំពោះការស្លាប់និងរបួសជនស៊ីវិល៤៥ភាគរយខណៈកងទ័ពរដ្ឋាភិបាលទទួលខុសត្រូវ២៣ភាគរយចំណែកកងកម្លាំងអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកទទួលខុសត្រូវ២ភាគរយ។

ការស្លាប់និងរបួសដែលនៅសេសសល់ភាគច្រើនបានកើតឡើងក្នុងការបាញ់ឆ្លងដែនឬបណ្តាលមកពីក្រុម ISIL (ISIS) ឬក្រុមប្រឆាំងនិងគាំទ្ររដ្ឋាភិបាល។

បេសកកម្មរបស់ UN បាននិយាយថា ការប្រយុទ្ធគ្នាលើដីគោកបានបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសច្រើនបំផុតដូចជាការវាយប្រហារអត្តឃាតនិងការបំផ្ទុះគ្រាប់បែកតាមដងផ្លូវហើយបន្ទាប់មកទៀតមានការសម្លាប់ដោយក្រុមតាលីបង់និងការវាយឆ្មក់ពីអាកាសដោយកងទ័ពអាហ្វហ្គានីស្ថានជាដើម។

ក្រុមតាលីបង់បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលអាហ្វហ្គានីស្ថានចាប់តាំងពីខ្លួនត្រូវបានផ្តួលរំលំពីអំណាចក្នុងការឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិកនៅឆ្នាំ២០០១។

ទីក្រុងវ៉ាស៊ីនតោនបានស្តីបន្ទោសអតីតមេដឹកនាំតាលីបង់ថាបានផ្តល់កន្លែងជ្រកកោនដល់បណ្តាមេដឹកនាំក្រុមអាល់កៃដារួមទាំងលោក Osama bin Laden ផងដែរ។ ក្រុមអាល់កៃដាត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការវាយប្រហារនៅថ្ងៃទី១១ខែកញ្ញា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazzera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម