ព័ត៌មានអន្ដរជាតិ
ឧទ្ធម្ភាគចក្រមួយគ្រឿងហោះមកសង្គ្រោះគ្រួសារ អូស្ត្រាលី ចេញពីទឹកជំនន់
នៅក្នុងវីដេអូដ៏គួរឲ្យរន្ធត់មួយបានបង្ហាញពី ប្ដីប្រពន្ធ និងកូនរបស់ពួកគេ រួមទាំងសត្វឆ្កែ ២ ក្បាលដែលរស់នៅក្នុងរដ្ឋ New South Wales ត្រូវបានជួយសង្គ្រោះពីទឹកជំនន់ទាន់ពេលវេលាដោយក្រុមនាវិកឧទ្ធម្ភាគចក្រសង្គ្រោះ Life Flight ខណៈក្រោយមក ពួកគេត្រូវបាននាំទៅកាន់កន្លែងសុវត្ថិភាពនៅឯមជ្ឈមណ្ឌលជម្លៀសក្នុងតំបន់ ។

គ្រួសារអូស្ត្រាលីមួយនេះបានជាប់នៅក្នុងផ្ទះរបស់ពួកគេ ដោយសារតែទឹកជំនន់វាយប្រហារខ្លាំងពេក ហើយស្ទើរតែគ្មានសង្ឃឹមថា នឹងអាចគេចចេញពីតំបន់ដែលរងផលប៉ះពាល់ដ៏អាក្រក់បំផុតនេះផងដែរ ។
ពួកគេស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលផ្ទះសម្បែង និងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ត្រូវបានបំផ្លាញស្ទើរគ្មានសល់ ក្រោយពេលដែលទឹកជំនន់បានស្រកទៅវិញ ។

ទឹកជំនន់ដែលកំពុងកើតឡើងដ៏អាក្រក់បំផុតនៅក្នុងរដ្ឋ New South Wales ប្រទេសអូស្ត្រាលី បានបណ្ដាលឲ្យប្រជាជនជាច្រើនគ្រួសាររងផលប៉ះពាល់ ក៏ដូចជាជាប់គាំងក្នុងលំនៅដ្ឋានរបស់ពួកគេជាដើម ។
គួរបញ្ជាក់ថា ផ្ទះ និងកសិដ្ឋានរាប់ពាន់កន្លែងនៅទូទាំងរដ្ឋ New South Wales និងរដ្ឋ Victoria ដែលជារដ្ឋមានប្រជាជនច្រើនជាងគេទាំងពីររបស់អូស្ត្រាលី ត្រូវបានទឹកជន់លិច ខណៈវិបត្តិទឹកជំនន់លើកទី ៤ នៅភាគខាងកើតក្នុងឆ្នាំនេះ បានអូសបន្លាយពេលជិត ១ ខែមកហើយ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


