Connect with us

KPT+

រឿងខ្មោចជប៉ុនចំនួន ៥ គេជឿថាមានពិតមែន

បានផុស

នៅ

រឿងខ្មោចជប៉ុនដែលយើងនឹងអាននេះសុទ្ធតែគួរឲ្យខ្លាច ប៉ុន្តែក៏គួរឲ្យចាប់អារម្មណ៍ផងដែរ ជាពិសេសសម្រាប់អ្នកចូលចិត្តរឿងខ្មោច ហើយទាំង ៥ នេះគឺជារឿងខ្មោចល្បីៗដែលគេជឿថាមានពិតនៅប្រទេសជប៉ុនដែលកើតឡើងតាំងពីយូរណាស់មកហើយ៖

១.  ខ្មោចថ្លៃថ្នូរ “ហ្គូរីយ៉ូ” (Goryo)

ហ្គូរីយ៉ូគឺជាខ្មោចអភិជនដែលទទួល​រង​ទុក្ខ​ខ្លោចផ្សារ និង​ស្លាប់​យ៉ាង​វេទនា ។ ត្រលប់ទៅសម័យហេអាន គេជឿថាខ្មោចនោះជា “វិញ្ញាណនៃចៅហ្វាយនាយមានអំណាច ប៉ុន្តែត្រូវគេធ្វើបាប និងបង្ខូចឈ្មោះ ។ គាត់មានសមត្ថភាពសងសឹកបង្កមហន្តរាយដល់អ្នកមានចំណែកក្នុងការស្លាប់របស់គាត់ ដោយធ្វើបាបពួកគេវិញពេញមួយជីវិត” ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានរឿងនិទានល្បីមួយពីខ្មោចហ្គូរីយ៉ូមានចំណងជើងថា “Shinto Kami ឬ Tenjin” ។ រឿងនោះមានដំណើររឿងដូចតទៅ៖ ច្រើនឆ្នាំបន្ទាប់ពីការធ្វើឃាតដ៏អយុត្តិធម៌លើមន្ត្រីរដ្ឋាភិបាល Michizane ពីសមាជិកម្នាក់នៃត្រកូល Fujiwara ថ្ងៃនោះមានផ្គរលាន់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងបានវាយលុករដ្ឋធានីបណ្តាលឱ្យមានអគ្គិភ័យ និងទឹកជំនន់នាំទុក្ខដល់ជីវិតមនុស្សសត្វជាច្រើន ។

ជាងនេះទៅទៀត ប្រមុខ Fujiwara និងព្រះរាជបុត្រនៃអធិរាជ Daigo បានសោយទិវង្គតភ្លាមៗ ដែលធ្វើឲ្យតុលាការជឿជាក់ទាំងស្រុងថា គ្រោះមហន្តរាយ និងការបាត់បង់ជីវិតទាំងអស់ គឺបណ្តាលមកពីកំហឹងរបស់ Michizane ។ ដើម្បីភាពស្ងប់សុខ ព្រះរាជាក៏ដុតស្លាកបញ្ជា និងជំរុញឲ្យធ្វើកោសល្យវិច័យសាកសព Michizane រកយុត្តិធម៌ជូនគាត់វិញ ។ ក្រោយមក Michizane ត្រូវគេលើកតម្កើនជាទេវតាមេឃ និងជាអាទិទេពនៃកំណាព្យ អក្សរផ្ចង់ និងយុត្តិធម៌ ។

២. កំហឹង “អ៊ុនយុ” (Onryo)

អ៊ុនយុគឺជាខ្មោចពោរពេញដោយការព្យាបាទ ព្រោះពួកគេស្លាប់ដោយកំហឹង ចូលចិត្តលងបន្លាចមនុស្សរហូតដល់ស្លាប់និងយកព្រលឹងគេ ។ មនុស្សស្រីដែលត្រូវគេរំលោពបំពាន ឬធ្វើបាប បន្ទាប់ពីស្លាប់ទៅនឹងក្លាយជាខ្មោចអ៊ុនយុ ។ គេជឿថា ពេលអ៊ុនយុបង្ហាញខ្លួន ជនរងគ្រោះនឹងចង់ក្អួតចង្អោរ ឈឺក្បាលខ្លាំង និងចុកទ្រូង ។ បើអ្នកគ្រាន់តែដើរកាត់ទេ ខ្មោចនោះអាចនឹងមើលទៅដូចមនុស្សស្រីដួល តែបើអ្នកទៅក្បែរដើម្បីជួយវានឹងចាប់ផ្ដើមបញ្ចេញសម្លេង ខ្សឹប ឬយំ រួចចាប់សង្គ្រប់ដោយសក់របស់វាធ្វើឲ្យអ្នកហប់ ឈឺក្បាលស្លាប់តែម្ដង ។

៣. បន្ទុករបស់ “អ៊ូប៊ូមេ” (Ubume)

នាងជាខ្មោចស្លាប់ដោយការសម្រាលកូន ពេលកូនស្លាប់ជាមួយនាង នាងនឹងបីកូនទាំងប្រឡាក់ឈាម ហើយទារកនោះមើលទៅមិនទាន់គ្រប់ខែទេ ពេលខ្លះនាងហុចកូនទៅឲ្យមនុស្សដែលដើរឆ្លងកាត់នាងទៀតផង ប៉ុន្តែកូននោះនឹងប្រែជាដុំថ្មទៅវិញ ។ ក្នុងករណីកូននៅរស់ នាងអ៊ូប៊ូមេ ចូលចិត្តចូលហាងទិញទំនិញជាមួយលុយស្លឹកឈើដើម្បីបានអាហារយកទៅឲ្យកូន ។ បើមិនដូច្នេះទេនាងនឹងនាំផ្លូវមនុស្សឲ្យទៅរកសាកសពកូននាងយកទៅកប់ ឬរើសមកចិញ្ចឹម ។

៤. “ស៉ីរីយុ” (Shiryo)

ខ្មោចប្រភេទនេះនឹងចាកចេញពីពិភពមនុស្សភ្លាម បន្ទាប់ពីស្លាប់ ឬមកលាសាច់ញាតិលើកចុងក្រោយ ។ ក្រៅពីនេះវាអាចនឹងមកយកមនុស្សជាទីស្រលាញ់ទៅជាមួយផងដែរ ។

៥. ខ្មោចនាវា “ហ៊្វូណាយូរេ” (Funayurei)

ហ៊្វូណាយូរេគឺជាខ្មោចដែលស្លាប់ដោយសារគ្រោះថ្នាក់នាវា និងមានគំនុំនឹងការស្លាប់របស់ពួកគេ ។ ខ្មោចនេះចូលចិត្តបង្កព្យុះ ឬកម្ទេចនាវាដើម្បីយកជីវិតមនុស្សក្នុងនាវាផ្សេងៗ ។ គេថាពួកគេជាបុរសរាងដូចត្រីដែលមានភ្នែកអាក្រក់ និងក្បាលខ្ទេចខ្ទី ។ ពួកវាលេចឡើងក្នុងសមុទ្រឈរនៅលើកប៉ាល់ខ្មោចដែលកំពុងឆេះ នៅពេលយប់ចុះអ័ព្ទគួរឲ្យភ័យខ្លាច ។ គេនិយាយតៗគ្នាថា ហ៊្វូណាយូរេ នឹងមិនឈប់រំខានរហូតដល់ចំនួនសមាជិករបស់វាច្រើនជាងមុន ឬទាល់តែអ្នកនៅក្នុងនាវាមនុស្សបោះអាហារឲ្យពួកវាទើបឈប់ទៅតាម ។

តើអ្នកជឿលើខ្មោចទេ? បើមិនមានពិតហេតុអីគេនិយាយតគ្នាច្រើនម្ល៉េះ?

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ កន្លែងទេសចរណ៍ ១០ កន្លែងលើពិភពលោក ល្បីព្រឺព្រួច និងរន្ធត់

ចុចអាន៖ ជំនឿរន្ធត់ៗ ៨ រឿង នៅកូរ៉េខាងត្បូង គេនិយាយតៗគ្នាថា ជាការពិតដ៏គួរឲ្យខ្លាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១១ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២២ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម