KPT+
ជំនឿរន្ធត់ៗ ៨ រឿង នៅកូរ៉េខាងត្បូង គេនិយាយតៗគ្នាថា ជាការពិតដ៏គួរឲ្យខ្លាច
ប្រទេសណាក៏មានរឿងព្រេងនិទានពីពពួកអមនុស្សដែរ បូករួមទាំងប្រទេសកម្ពុជាយើងផង គឺមានដូចជាខ្មោចដើមចេកជ្វា អាប ព្រាយ ធ្មប់ជាដើម។ ចំណែកឯកូរ៉េខាងត្បូងក៏ដូចគ្នា ពួកគេមានរឿងរន្ធត់ៗជាច្រើនដែលគេនិយាយតៗគ្នាហើយនាំគ្នាមានជំនឿថា វាជារឿងពិតកើតឡើងនៅក្នុងប្រទេសខ្លួន។ រឿងដ៏គួរឲ្យខ្លាចខាងក្រោមនេះនឹងធ្វើឲ្យយើងព្រឺសម្បុរខ្ញាកៗ៖
១. នារីរយះមាត់ (The Slit-Mouthed Woman)

រឿងអំពីនារីនេះបានឲ្យដឹងថា ក្មេងៗណាដើរតែលតោលយប់ឡើងម្នាក់ឯង អាចនឹងមានឱកាសជួបនាងណាស់។ នាងពាក់ម៉ាស់ឃើញតែភ្នែក រួចនាងនឹងសួរក្មេងនោះថា “ឯងគិតថាខ្ញុំស្អាតទេ?” បើក្មេងថាមិនស្អាត នាងនឹងសម្លាប់គាត់ ប៉ុន្តែបើថាស្អាត នាងនឹងបើកម៉ាស់ចេញហើយសួរសំណួរដដែលម្ដងទៀត បើក្មេងនៅតែថាស្អាត នាងនឹងធ្វើឲ្យរយះមាត់ដូចគ្នា ប៉ុន្តែបើថាអត់នៅតែស្លាប់ដដែល។
២. ត្រាំទឹកជាមួយគ្រាប់ល្ង (The Sesame Seed Bath)

នារីម្នាក់សម្រេចចិត្តត្រាំនៅក្នុងអាងអស់ជាច្រើនម៉ោងជាមួយគ្រាប់ល្ង បន្ទាប់ពីគេប្រាប់ថាល្អសម្រាប់ស្បែក ហេតុតែម្ដាយបាត់កូនស្រីយូរពេក ស្រាប់តែទៅរកមើលប្រទះឃើញនាងនៅក្នុងអាងទឹកកំពុងឆ្កឹះគ្រាប់ល្ងចេញពីស្បែក ដោយប្រើឈើចាក់ធ្មេញ រហូតធ្វឲ្យចេញឈាម ព្រោះតែគ្រាប់ល្ងនោះវាជាប់ស្បែកបេះមិនចេញ។
៣. ឃាតកនៅក្នុងជណ្ដើរយន្ត (The Elevator Murderer)

យោងតាមដំណើររឿង ហារូកូក្មេងស្រី១៩ឆ្នាំម្នាក់ កំពុងប្រើជណ្ដើរយន្តឡើងផ្ទះរបស់នាងនៅជាន់ទី១៤ ពេលនោះទ្វារជណ្ដើរយន្តជិតបិទទៅហើយ ស្រាប់តែមានបុរសសង្ហាម្នាក់លូកដៃមកកុំឲ្យទ្វារបិទ ហើយចូលមកឈរជិតនាងមែនទែន រួចប្រាប់នាងថាគាត់រស់នៅជាន់ទី១៣ ហើយចុចប៊ូតុងជាន់ទី១៣ទៅ ប៉ុន្តែពេលដល់ជាន់១៣បុរសនោះដើរចេញទៅនិយាយថា “ជួបគ្នានៅខាងលើ” គាត់សើចដូចមនុស្សឆ្កួត ថែមទាំងកាន់កាំបិតនៅនឹងដៃទៀតផង មិនថាហារូកូចុចប៊ូតុងអ្វីទេជណ្ដើរយន្តមិនឈប់សោះ ទីបំផុតនាងក៏ត្រូវគេសម្លាប់ទៅ។ ជនជាតិកូរ៉េជឿជាក់ថា នេះជារឿងពិត ទើបជណ្ដើរយន្តឥលូវមានប៊ូតុងបញ្ឈប់។
៤. ឆ្កែមុខមនុស្ស (Human-faced Dog)

កាលពីឆ្នាំ ១៩៧០ មនុស្សជាច្រើនបានជុំគ្នាចែករំលែកពីរឿងព្រឺសម្បុរមួយគឺពួកគេធ្លាប់ឮសម្លេងមនុស្សនិយាយពេលដើរពេលយប់ ប៉ុន្តែមិនឃើញមាននរណាម្នាក់ឡើយរហូតដល់មួយសន្ទុះងាកទៅម្ដងទៀតទើបឃើញឆ្កែមួយមានក្បាលមនុស្ស។ ពួកគេជឿថាវាជាមនុស្សមានបាបទើបកើតមកបែបនេះ។
៥. នារីភ្នែកប្រហោង (The Hollow-eyed Woman)

យោងតាមភាគខាងកើតទីក្រុងសេអ៊ូល រឿងនេះគេនិយាយពីផ្លូវមួយហៅថា ចាយូរ៉ូ ដែលល្បីថាមានគ្រោះថ្នាក់ជាញឹកញាប់។ អ្នកបើកបរខ្លះបង្ហើបថាគាត់ឃើញនារីម្នាក់ឈរនៅម្ខាងផ្លូវ នាងពាក់វែនតាខ្មៅ ប៉ុន្តែដល់ពេលមើលជិតទើបដឹងថានោះមិនមែនជាវែនតាទេ តែបែរជាប្រហោងភ្នែក គ្មានគ្រាប់ភ្នែកទៅវិញ។
៦. សុបិនលួចព្រលឹង (Soul Stealing Dreams)

រឿងនេះជារឿងព្រេងមានអាយុកាលយូរណាស់មកហើយ ការសុបិនឃើញមនុស្សជាទីស្រលាញ់(ស្លាប់ហើយ)ជាប្រផ្នូលអាក្រក់ ជាពិសេសពេលឃើញពួកគេឈរក្បែរទឹក ហើយហើយហៅអ្នកទៅក្បែរ បើអ្នកឱបគាត់ៗនឹងលួចព្រលឹងអ្នកតែម្ដង។
៧. ខ្មោចបរិសុទ្ធ (Virgin Ghosts)

រឿងខ្មោចនេះពេញនិយមណាស់នៅកូរ៉េខាងត្បូង គេជឿថា នាងមានសក់ខ្មៅវែងអន្លាយបាំងមុខដ៏គួរឲ្យខ្លាចរបស់នាង ជាទូទៅបើមានមួយនៅក្បែរអ្នកសីតុណ្ណភាពនឹងត្រជាក់ខុសធម្មតា។
៨. ម៉ាស់មុខធ្វើពីកន្លាត (Cockroach Facial Mask)

ប្រជាជនកូរ៉េនិយាយតៗគ្នាថា មានក្មេងប្រុសម្នាក់គាត់មានបញ្ហាមុខមុនធ្ងន់ធ្ងរណាស់ មិនដឹងជាចេះមកពីណាទេក្មេងប្រុសនោះចាប់ផ្ដើមយកកន្លាតមកដាក់លើខ្នើយមុនចូលគេង លុះព្រឹកឡើងមុនក៏បាត់អស់រលីង ហើយកន្លាតក៏បាត់។ គាត់ទៅសាលាទាំងសប្បាយរីករាយ មិនយូរមិនឆាប់ទើបដឹងថាកន្លាតពងដាក់ក្នុងរន្ធញើសឡើងពេញ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ពូជសុនខ ១០ ប្រភេទ មានរូបរាងស្រស់ស្អាត និងវ៉ៃឆ្លាតខ្លាំង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៤ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៧ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស