Connect with us

ព័ត៌មានជាតិ

អង្គភាពប្រឆាំង​អំពើពុករលួយ​ដាក់មន្ត្រីជាង ២ ពាន់​នាក់​ចូលរួមសង្កេតការណ៍​ប្រឡងបាក់ឌុប​ឆ្នាំនេះ

បានផុស

នៅ

អង្គភាពប្រឆាំង​អំពើពុករលួយ (ACU) នឹងដាក់មន្ត្រី​ប្រមាណ ២ ពាន់នាក់​ចូលរួមសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី ៥ និងទី ៦ ខែធ្នូ ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា មានប្រសាសន៍នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅថ្ងៃទី ២១ ខែវិច្ឆិកា នេះថា ក្នុងដំណើរការប្រឡង​ក្រសួងបានរៀបចំ​គណៈកម្មការ​មេប្រយោគ និងគណៈកម្មការអប្បមាទ ព្រមទាំងគណៈកម្មការផ្សេងៗទៀត​ ដែលប្រើប្រាស់បុគ្គលិកអប់រំ ជាង ៧ ម៉ឺននាក់ (៧ ៧០០០) ក្នុងនោះក៏មានការសហការពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលចូលរួមសង្កេតការណ៍ប្រមាណ ២ ពាន់នាក់ គ្រប់ដំណាក់កាលនៃប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ។

ការប្រឡង​បាក់ឌុបនៅឆ្នាំនេះ​នឹងត្រូវរៀបចំធ្វើឡើងរយៈពេល ២ ថ្ងៃ (៥-៦ ធ្នូ)​ ហើយគ្រោងនឹងប្រកាសលទ្ធផលនៅថ្ងៃទី ២៧ ខែធ្នូ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយនៅថ្ងៃទី ២៨ ខែធ្នូ សម្រាប់ខេត្តផ្សេងៗទៀត​។

បេក្ខជនមានឈ្មោះដែលនឹងត្រូវចូលរួម​ប្រឡង​ឆ្នាំនេះចំនួនជាង ១ សែននាក់ (១២៨ ១៣៤) ដែលមានបេក្ខនារី ជិត ៧ ម៉ឺននាក់ (៦៨ ៧៧១)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

ពលរដ្ឋឃុំរការពប្រាំ នឹងទទួលបានប្រឡាយទឹក ១ ខ្សែ ប្រវែងជិត ១ ៥០០ ម៉ែត្រ នាពេលខាងមុខ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ហ្វីលីពីន-​អាមេរិក​ចាប់ផ្ដើម​​សមយុទ្ធ​ដែនសមុទ្រ​រួមគ្នា​​លើក​ទី​៧ ដើម្បី​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​​​អ៊ុយក្រែន​និង​ប្រទេសដៃគូ​​ ​​ផ្តួចផ្តើម​​គំនិត​ថ្មី​ ដោយ​បង្កើន​ការ​ផលិត​អាវុធកាន់តែទំនើប​

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស

សន្តិសុខសង្គម៤៤ នាទីutes មុន

នារីវ័យ ២៥ ឆ្នាំ លោតសម្លាប់ខ្លួនលើស្ពានកោះនរា យប់មិញ ពេលនេះសពអណ្ដែតហើយ

Sokha Hotels

ព័ត៌មានពេញនិយម