ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំអំពាវនាវឲ្យម្ចាស់កន្លែងស្នាក់នៅចូលរួមជួយសម្រួលបេក្ខជនប្រឡងបាក់ឌុប
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២១ ខែវិច្ឆិកានេះបានថ្លែងអំណគុណដល់អាជ្ញាធរ និងសហភាពសហព័ន្ធយុវជនកម្ពុជាដែលចូលរួមចំណែកក្នុងការផ្ដល់ទីកន្លែងស្នាក់នៅតាមទីរួមខេត្ត និងទីរួមស្រុកមួយចំនួន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏អំពាវនាវឲ្យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងលក់អាហារផ្សេងៗ ជួយសម្រួលដល់បេក្ខជនដែលមកពីតាមស្រុក ក៏ដូចជាពីតាមឃុំ ដែលត្រូវមកប្រឡងពីទីរួមខេត្ត និងទីរួមស្រុកមួយចំនួន ដើម្បីធានានូវសុវត្ថិភាព ជាពិសេសចរាចរនៅតាមដងផ្លូវ និងផ្ដល់ភាពងាយស្រួលក្នុងការស្នាក់នៅ ហូបចុករបស់បេក្ខជនផងដែរ។

ការប្រឡងបាក់ឌុបនៅឆ្នាំនេះនឹងត្រូវរៀបចំធ្វើឡើងរយៈពេលពីរថ្ងៃ ៥-៦ ខែធ្នូ ២០២២ ដែលគ្រោងនឹងប្រកាសលទ្ធផលនៅថ្ងៃទី ២៧ ខែធ្នូ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ខណៈខេត្តផ្សេងៗនៅថ្ងៃទី ២៨ ខែធ្នូ។
បេក្ខជនដែលនឹងត្រូវចូលរួមប្រឡងឆ្នាំនេះចំនួនជាង ១ សែននាក់ (១២៨ ១៣៤) ដែលមានបេក្ខនារីជិត ៧ ម៉ឺននាក់ (៦៨ ៧៧១) ដែលមាន ២២១ មណ្ឌលប្រឡង ស្មើនឹង ៥ ១៧៤ បន្ទប់នៅទូទាំងប្រទេស៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


