កីឡា
កីឡាករអ៊ីរ៉ង់ ច្រៀងចម្រៀងជាតិឡើងវិញ ធ្វើឲ្យអ្នកគាំទ្រ ទ្រហោយំក្នុងកីឡដ្ឋាន
អ្នកគាំទ្របាល់ទាត់អ៊ីរ៉ង់ បានសម្រក់ទឹកភ្នែក កាលពីថ្ងៃសុក្រទី២៥ខែវិច្ឆិកាម្សិលមិញនេះ ខណៈភ្លេងជាតិរបស់ពួកគេ ត្រូវបានបន្លឺឡើងក្នុងកីឡដ្ឋាននៃប្រទេសកាតា។

រឿងនេះកើតឡើងមុនពេលក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ទទួលជ័យជម្នះ ២-០ លើ វេលស៍ នៅកីឡដ្ឋាន Ahmad bin Ali ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២។

មានការចាប់អារម្មណ៍ខ្លាំងទៅលើភ្លេងជាតិអ៊ីរ៉ង់ មុនការប្រកួតនេះ បន្ទាប់ពីកីឡាករអ៊ីរ៉ង់ បដិសេធច្រៀងកាលពីថ្ងៃចន្ទ មុនការប្រកួតរបស់ពួកគេជាមួយនឹងក្រុមអង់គ្លេស។

លើកនេះ ក្រុមកីឡាករ បានបញ្ចេញសំឡេង បន្ទាប់ពីពួកគេត្រូវបានគំរាមថា នឹងសងសឹកចំពោះការប្រមាថប្រទេសខ្លួនឯង។

ការដែលពួកគេមិនព្រមច្រៀងលើកមុន គឺដើម្បីបង្ហាញពីសាមគ្គីភាពជាមួយក្រុមអ្នកតវ៉ានៅក្នុងប្រទេសកំណើតរបស់ពួកគេ ដោយនៅទីនោះមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយសេវាសន្តិសុខរបស់រដ្ឋាភិបាលជុំវិញការស្លាប់របស់ Mahsa Amini៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មិនទាន់ប៉ះគ្នាផង តែអ្នកគាំទ្រអាហ្សង់ទីន និងម៉ិកស៊ិក វាយគ្នាផ្អើលបាត់ទៅហើយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់


