កីឡា
មិនទាន់ប្រកួតផង តែអ្នកគាំទ្រអាហ្សង់ទីន និងម៉ិកស៊ិក វាយគ្នាផ្អើលបាត់ទៅហើយ
អ្នកគាំទ្រអាហ្សង់ទីន និងម៉ិកស៊ិក បានវាយគ្នាក្នុងប្រទេសកាតាកាលពីយប់ថ្ងៃពុធ បន្ទាប់ពីអ្នកគាំម៉ិកស៊ិក ស្រែកប្រមាថកីឡាករ Messi។

វីដេអូនៃឧប្បត្តិហេតុនេះ បានបង្ហាញពីការវាយតប់គ្នារវាងក្រុមអ្នកគាំទ្រទាំងសងខាងនៅឯឧទ្យាន Al Bidda Park ក្នុងទីក្រុង ដូហា។ ទីនោះជាតំបន់ដែល FIFA រៀបចំឡើង ដើម្បីឲ្យអ្នកគាំទ្រក្រុមផ្សេងៗមកជួបជុំគ្នា អបអរដល់ជម្រើសជាតិរបស់ពួកគេ។

រឿងរ៉ាវដ៏អាក្រក់នេះ បានបណ្តាលឲ្យមនុស្សមួយចំនួនរងរបួស ហើយកើតឡើងមួយថ្ងៃ បន្ទាប់ពីអាហ្សង់ទីន រងបរាជ័យមិននឹកស្មានដល់ក្នុងការប្រកួត World Cup ជាមួយអារ៉ាប៊ីសាអូឌីត។

នេះជាសញ្ញាអវិជ្ជមានមួយ ខណៈការប្រកួតបន្ទាប់របស់អាហ្សង់ទីន នឹងត្រូវប៉ះជាមួយម៉ិកស៊ិក ដែលបានទទួលលទ្ធផលស្មើក្នុងការប្រកួតបើកឆាករបស់ពួកគេជាមួយប៉ូឡូញ។

ជំនួបនៅយប់ថ្ងៃសៅរ៍ស្អែកនេះរវាងអាហ្សង់ទីន និងម៉ិកស៊ិក ពិតជាមានសារសំខាន់សម្រាប់ក្រុមអាហ្សង់ទីន ព្រោះពួកគេត្រូវការឈ្នះជាចាំបាច់ ដើម្បីមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វន់ World Cup៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ បែកធ្លាយវីដេអូ អ្នកគាំទ្រក្រុមបាល់ទាត់អង់គ្លេស វាយគ្នាឯង ផ្អើលពេញផ្លូវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


