ព័ត៌មានអន្ដរជាតិ
៩ខែនៃសង្គ្រាមលុកលុយលើអ៊ុយក្រែន តើ រុស្ស៊ី ចាយលុយអស់ប៉ុន្មានហើយ?
ក្នុងរយៈពេលប្រាំបួនខែចុងក្រោយនៃសង្រ្គាម រុស្ស៊ីបានចំណាយប្រាក់អស់ ៨២ពាន់លានដុល្លារហើយ លើការលុកលុយរបស់ខ្លួន។ នេះបើយោងការចុះផ្សាយរបស់ទស្សនាវដ្តី Forbes។
ចំណូលថវិការបស់រុស្ស៊ីកាលពីឆ្នាំមុនមានចំនួន ៣៤០ពាន់លានដុល្លារ ដែលនេះមានន័យថា ទីក្រុងមូស្គូបានចំណាយអស់ មួយភាគបួន នៃថវិកាប្រចាំឆ្នាំរបស់ខ្លួនលើសង្រ្គាម។
ទោះបីជាយ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណនេះ រួមបញ្ចូលតែការចំណាយដោយផ្ទាល់នៃប្រតិបត្តិការយោធារបស់រុស្ស៊ីប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលការចំណាយលើវិស័យការពារជាតិ ឬការខាតបង់សេដ្ឋកិច្ចដែលបណ្តាលមកពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចនោះទេ។
ទន្ទឹមនឹងនេះ ទស្សនាវដ្តីបានផ្សាយថា ប្រាក់ចំណូលថវិកាសហព័ន្ធរបស់រុស្ស៊ី ដែលបានមកពីការនាំចេញប្រេង និងឧស្ម័ន កំពុងថយចុះ បន្ទាប់ពីបាត់បង់ទីផ្សារឧស្ម័នអឺរ៉ុបភាគច្រើន។
ការចំណាយដែលកើតឡើងដោយការលុកលុយរួមមាន ប្រាក់ខែសម្រាប់កងទ័ព សំណងសម្រាប់អ្នកស្លាប់និងរបួស ការទិញឬផលិតអាវុធ និងគ្រាប់រំសេវ និងការជំនួសឧបករណ៍ដែលបាត់បង់។
យោងតាមទស្សនាវដ្ដី Forbes, ចំនួនទឹកប្រាក់នៃសំណងសម្រាប់អ្នកស្លាប់ និងរបួសត្រូវបានគេប៉ាន់ប្រមាណថា មានជាង ៣.៥ពាន់លានដុល្លារ នៅក្នុងខែចុងក្រោយនៃសង្រ្គាម។
មានការគណនាថា ប្រទេសរុស្ស៊ីបានប្រើប្រាស់គ្រាប់ពី ១០ ០០០ទៅ ៥០ ០០០គ្រាប់ក្នុងមួយថ្ងៃ ដោយជាមធ្យមមួយគ្រាប់មានតម្លៃប្រហែល១០០០ដុល្លារ។
ដូច្នេះការចំណាយរបស់រុស្ស៊ីលើគ្រាប់តែមួយមុខ ត្រូវបានប៉ាន់ប្រមាណថា មានច្រើនជាង៥.៥ពាន់លានដុល្លារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ លោក ពូទីន ហៅម្តាយទាហានរុស្ស៊ីមកប្រជុំ ព្រោះចង់ដឹងរឿង ៣យ៉ាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


