ព័ត៌មានអន្ដរជាតិ
ជប៉ុន ត្រៀមបាញ់បង្ហោះផ្កាយរណប ៥០ គ្រឿង ដើម្បីត្រួតពិនិត្យគោលដៅយោធា
កាសែតជប៉ុនបានចុះផ្សាយកាលពីថ្ងៃចន្ទថា ជប៉ុនគ្រោងនឹងចាប់ផ្តើមបង្កើតអង្គភាពមួយដែលបាញ់បង្ហោះផ្កាយរណបចំនួន ៥០ គ្រឿងដើម្បីត្រួតពិនិត្យគោលដៅយោធា និងចលនារបស់ពួកគេពីរយៈកម្ពស់ទាបក្នុងរយៈពេល ២ ឆ្នាំ ។

ផ្កាយរណបទាំងនោះ មានផ្កាយរណបអុបទិក និងរ៉ាដាខ្នាតតូច ដែលមានសមត្ថភាពថតរូប និងវីដេអូគុណភាពខ្ពស់នៃផ្ទៃផែនដីក្នុងអាកាសធាតុល្អនៅពេលថ្ងៃ ខណៈដែលផ្កាយរណបរ៉ាដា មានសមត្ថភាពខ្ពស់ក្នុងការចាប់យករូបភាព ទីតាំងវីដេអូ ដោយមិនខ្វល់ជាមួយអាកាសធាតុ ឬពេលវេលាឡើយ ។
ផ្កាយរណបទាំងនោះ នឹងបាញ់បង្ហោះនៅឆ្នាំ ២០២៤ ពោលចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៥ ។

បន្ថែមពីនេះ ក្រសួងការពារជាតិជប៉ុន គ្រោងនឹងបង្កើតបណ្តាញមួយទៀត សម្រាប់ការរកឃើញអាវុធល្បឿនលឿនជាងសំឡេងដែលផលិតដោយរុស្ស៊ី និងចិន ប៉ុន្តែនឹងដាក់សាកល្បងក្នុងអំឡុងឆ្នាំ ២០២៧ ខាងមុខ ដោយសារតែការផលិតឧបករណ៍ចាប់សញ្ញាអ៊ីនហ្វ្រា ត្រូវចំណាយពេលយូរ ។
បច្ចុប្បន្ន ជប៉ុន បានចំណាយថវិកាសម្រាប់ការពារជាតិរហូតដល់ ២៧.៤៧ ពាន់ពាន់លានយ៉េន (ជាង ១៩៥ ពាន់លានដុល្លារ) ស្របពេលដែលក្រសួងការពារជាតិ បានស្នើសុំដល់ ៤៨ ពាន់ពាន់លានយ៉េន ដើម្បីបង្កើនសមត្ថភាពការពារប្រទេស ។

ដោយឡែក កាលពីដើមខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានជប៉ុនបានរាយការណ៍ថា ជប៉ុនគ្រោងនឹងបញ្ចេញនាវាពិឃាត ២ គ្រឿងទៀត ដែលបំពាក់ដោយប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោង Aegis ដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីបង្កើនប្រតិបត្តិការការពារ ៕
ប្រែសម្រួលដោយ ៖ ណាក់ ណាក់
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក បន្ថយទណ្ឌកម្មប្រេងលើ វេណេស៊ុយអេឡា តែប្រាក់ចំណេញពីការលក់មិនអាចចែកគ្នាឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


