ព័ត៌មានអន្ដរជាតិ
អាមេរិក បន្ថយទណ្ឌកម្មប្រេងលើ វេណេស៊ុយអេឡា តែប្រាក់ចំណេញពីការលក់មិនអាចចែកគ្នាឡើយ
សហរដ្ឋអាមេរិកបានប្រកាសបន្ថូរបន្ថយទណ្ឌកម្មលើប្រទេសវេណេស៊ុយអេឡា និងអនុញ្ញាតឲ្យក្រុមហ៊ុនប្រេងយក្សរបស់ខ្លួន Chevron បន្តការទាញយកធនធានធម្មជាតិនៅប្រទេសនេះឡើងវិញផងដែរ ។

ទីក្រុងវ៉ាស៊ីនតោនបានធ្វើសេចក្តីប្រកាសបែបនេះកាលពីចុងសប្ដាហ៍ បន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro និងក្រុមប្រឆាំងដែលគាំទ្រដោយសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចចរចាឡើងវិញជាលើកដំបូងក្នុងរយៈពេលប្រហែល ១ ឆ្នាំ ។
មន្ត្រីអាមេរិកនិយាយថា ការអនុញ្ញាតនេះមានប្រសិទ្ធភាពរយៈពេល ៦ ខែ ហើយរដ្ឋបាលលោក Maduro នឹងមិនទទួលបានប្រាក់ចំណេញណាមួយពីការលក់ប្រេងដោយក្រុមហ៊ុន Chevron ឡើយ ។

ទន្ទឹមនោះ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបាននិយាយដែរថា ផែនការនេះមិនមែនជាប្រតិកម្មចំពោះតម្លៃថាមពលពិភពលោកឡើងខ្ពស់ ដោយសារតែសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននោះទេ ពោលជាមធ្យោបាយលើកទឹកចិត្តដល់ការចរចារវាងភាគីទាំងពីរ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែរក្សាសិទ្ធិក្នុងការដាក់ទណ្ឌកម្មតឹងរ៉ឹងឡើងវិញ អាស្រ័យលើរបៀបដែលកិច្ចពិភាក្សាដំណើរការ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើវេណេស៊ុយអេឡា បន្ទាប់ពីលោក Maduro បានប្រកាសនៅឆ្នាំ ២០១៩ ថា រដ្ឋាភិបាលរបស់លោកកំពុងកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក ដោយសារតែវេណេស៊ុយអេឡា មានកន្លែងស្តុកប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក កំពុងភ័យខ្វះអាវុធឲ្យ តៃវ៉ាន់ ក្រោយសម្រុកផ្ដល់ទៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


