ព័ត៌មានអន្ដរជាតិ
ដឹងទេ ព្រៃអាម៉ាហ្សូន បាត់បង់ប៉ុន្មានគីឡូម៉ែត្រក្រឡា ក្នុងមួយឆ្នាំនេះ?
អាម៉ាហ្សូន ដែលជាព្រៃឈើធំជាងគេក្នុងពិភពលោក នៅតែបន្តការកាប់បំផ្លាញយ៉ាងសកម្មក្នុងប្រទេសប្រេស៊ីល ។ បើយោងតាមវិទ្យាស្ថានស្រាវជ្រាវរបស់ប្រេស៊ីលនិយាយថា ក្នុងរយៈពេលពេញមួយឆ្នាំ ព្រៃអាម៉ាហ្សូនត្រូវបានបាត់បង់ប្រហែល ១១,៦០០ គីឡូម៉ែត្រក្រឡា ។

ជាមួយគ្នានោះ កាលពីថ្ងៃពុធ វិទ្យាស្ថានជាតិស្រាវជ្រាវអវកាសប្រេស៊ីលនិយាយថា ព្រៃឈើប្រមាណ ១១,៥៦៨ គីឡូម៉ែត្រការ៉េ ត្រូវបានបំផ្លាញចាប់ពីខែសីហា ឆ្នាំ ២០២១ ដល់ខែកក្កដា ឆ្នាំ ២០២២ ដោយសារភ្លើងឆេះ និងការកាប់បំផ្លាញដោយខុសច្បាប់ ។
តួរលេខនេះផងដែរ ធ្លាក់ចុះប្រហែល ១១ ភាគរយធៀបនឹងឆ្នាំមុន ប៉ុន្តែនៅតែជាការខាតបង់ប្រចាំឆ្នាំជាង ១០,០០០ គីឡូម៉ែត្រការ៉េសម្រាប់ ៤ ឆ្នាំជាប់ៗគ្នា ។

ចំពោះសកម្មភាពបំផ្លាញព្រៃឈើនេះ រដ្ឋាភិបាលលោកខាងលិច និងសកម្មជនបរិស្ថានជាច្រើន បានស្តីបន្ទោស ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro យ៉ាងខ្លាំងចំពោះការកាប់ព្រៃឈើ ដើម្បីការអភិវឌ្ឍន៍ ។
ដោយឡែក លោក Luiz Inacio Lula da Silva ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតី នៅខែមករាខាងមុខ បានប្តេជ្ញា នឹងការពារព្រៃអាម៉ាហ្សូនឲ្យបានល្អ ។
បន្ថែមពីនេះ លោកក៏បានស្នើឲ្យមានការរៀបចំសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅឆ្នាំ ២០២៥ នៅព្រៃអាម៉ាហ្សូនផងដែរ ៕
ប្រែសម្រួលដោយ ៖ ណាក់ ណាក់
ប្រភព ៖ NHK
ចុចអាន ៖ អស់ពី Apple គំរាម! ពេលនេះ Twitter ក្លាយជាផ្ទាំងស៊ីបរបស់ EU ម្ដង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤៧ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


