បច្ចេកវិទ្យា
អស់ពី Apple គំរាម! ពេលនេះ Twitter ក្លាយជាផ្ទាំងស៊ីបរបស់ EU ម្ដង
សហភាពអឺរ៉ុប (EU) ធ្វើការគំរាម Twitter មិនឲ្យដំណើរការនៅតំបន់អឹរ៉ុប ប្រសិនបើ Elon Musk មិនព្រមធ្វើតាមច្បាប់ថ្មីចំពោះមាតិកាដែល EU បានកំណត់ ខណៈកាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple ក៏គំរាមដកបណ្ដាញសង្គមមួយនេះចេញពី App Store ផងដែរ ។

ការព្រមាននេះធ្វើឡើង បន្ទាប់លោក Thierry Breton អ្នកទទួលបន្ទុកអនុវត្តច្បាប់ឌីជីថលរបស់ EU បាននិយាយទូរសព្ទជាមួយលោក Musk ដោយលោកជំរុញឲ្យមហាសេដ្ឋីបច្ចេកវិទ្យារូបនេះត្រូវប្រកាន់ខ្ជាប់នូវបញ្ជីត្រួតពិនិត្យច្បាប់ រួមទាំងការលុបចោលនូវវិធីសាស្រ្តបំពានក្នុងការស្តារគណនីដែលបានហាមឃាត់ឡើងវិញ, ការស្វែងរកព័ត៌មានមិនពិត និងយល់ព្រមចំពោះសវនកម្មឯករាជ្យនៃបណ្តាញទំនាក់ទំនងសង្គមនៅឆ្នាំ ២០២៣ ។
បើតាមរបាយការណ៍បានឲ្យដឹងថា លុះត្រាតែ Twitter អនុវត្តតាមច្បាប់សេវាកម្មឌីជីថលថ្មីរបស់ EU បើពុំដូចនោះទេ Twitter នឹងប្រឈមការហាមឃាត់ទូទាំងទ្វីបអឺរ៉ុប ឬការផាកពិន័យរហូតដល់ ៦ ភាគរយនៃប្រាក់ចំណូលសកលរបស់ខ្លួន ។

ទន្ទឹមនឹងនោះ ចំពោះច្បាប់ថ្មីរបស់ EU នេះដែរ លោក Musk ក៏ចាត់ទុកថា សមហេតុផលដែរ ហើយលោកគិតថា ក៏គួរតែត្រូវបានអនុវត្តន៍នៅគ្រប់ទីកន្លែងក្នុងពិភពលោក ។
គួរឲ្យដឹងថា កាលពីពេលថ្មីៗនេះ Elon Musk ទើបតែបើកឲ្យគណនី Twitter របស់លោក Donald Trump ដំណើរការវិញ ដែលនេះ គឺផ្ទុយនឹងច្បាប់ថ្មីរបស់ EU បានកំណត់ ៕
ប្រែសម្រួលដោយ ៖ ណាក់ ណាក់
ប្រភព ៖ Sputnik
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


