ព័ត៌មានជាតិ
អង្គការអាមេរិកមួយ សន្យាជួយបណ្ដុះបណ្ដាលជំនាញវះកាត់ភ្នែកឡើងបាយតាមបែបទំនើបដល់គ្រូពេទ្យកម្ពុជា
អង្គការHelpMesee ដែលជាអង្គការមិនរកប្រាក់ចំណេញ មានទីស្នាក់ការនៅទីក្រុង NeW York សហរដ្ឋអាមេរិក បានសន្យាថា នឹងជួយបណ្ដុះបណ្ដាលជំនាញវះកាត់ភ្នែកឡើងបាយតាមបែបទំនើបដល់គ្រូពេទ្យកម្ពុជា ដើម្បីឲ្យពួកគេមានសមត្ថភាពក្នុងការវះកាត់កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ការសន្យានេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកវេជ្ជបណ្ឌិត Jean Mari Andre តំណាងអង្គការ HelpMesee និងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ នៅទីស្ដីការក្រសួង។

នៅក្នុងជំនួបនោះ លោកវេជ្ជបណ្ឌិត Jean Mari Andre បានជម្រាបជូនលោករដ្ឋមន្ត្រីថា អង្គការHelpMesee មានចក្ខុវិស័យក្នុងការជួយលុបបំបាត់ភាពពិការភ្នែក ដែលបង្កដោយជំងឺភ្នែកឡើងបាយ តាមរយៈការបណ្ដុះបណ្ដាលវេជ្ជបណ្ឌិតឯកទេស ចក្ខុរោគអំពីរបៀបវះកាត់ Manual small Incision Cataract Surgery(MSICS) ហើយស្ថាបនិក នៃអង្គការនេះ គឺលោក Albert L Ueltschi ជាស្ថាបនិក នៃក្រុមហ៊ុន FlightSafety International ផងដែរ បាននាំមកនូវបទពិសោធន៍ នៃការបណ្ដុះបណ្ដាលអ្នកបើកបរយន្តហោះ ដោយប្រើបច្ចេកវិទ្យាបង្ហាញត្រាប់(Simulation based aviation) ដើម្បីបង្កើតឡើងនូវម៉ាស៊ីនសម្រាប់បណ្ដុះបណ្ដាលបង្ហាញត្រាប់សម្រាប់វះកាត់ភ្នែក(Simulation based Eye Surgery Simulator)។

លោកវេជ្ជបណ្ឌិតបានបន្តថា ពេលនេះអង្គការ មានបំណងនាំយកនូវបច្ចេកវិទ្យានេះមកដល់កម្ពុជា ដើម្បីជួយបណ្ដុះបណ្ដាលវេជ្ជបណ្ឌិតនៅកម្ពុជា ក្នុងការវះកាត់ភ្នែកឡើងបាយឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោក Jean Mari Andre ដែលបានផ្តល់ព័ត៌មានដ៏មានសារៈសំខាន់នេះ ដោយលោករដ្ឋមន្ត្រីចាត់ទុកថា ការបណ្ដុះបណ្ដាលបង្ហាញត្រាប់តាមរយៈម៉ាស៊ីន Simulation based Eye Surgery Simulator នេះ ពិតជានឹងជួយលើកកម្ពស់សមត្ថភាពរបស់និស្សិត និងគ្រូពេទ្យរបស់យើងឲ្យកាន់តែមានភាពស្ទាត់ជំនាញ មុននឹងធ្វើការវះកាត់លើអ្នកជំងឺជាក់ស្ដែង។
លោករដ្ឋមន្ត្រី បានណែនាំឲ្យអង្គការ HelpMesee សហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យព្រះអង្គឌួង ក្នុងការរៀបចំបណ្ដុះបណ្ដាល និស្សិត និងលោក លោកស្រីវេជ្ជបណ្ឌិតឯកទេសចក្ខុរោគឲ្យបានច្រើន នាពេលអនាគតខាងមុខ។
លោកវេជ្ជបណ្ឌិតJean Mari Andre បានសន្យាថា នឹងខិតខំរៀបចំស្នើសុំទៅស្នាក់ការកណ្ដាលរបស់អង្គការ HelpMesee នៅទីក្រុង NewYork ដើម្បីអនុវត្តគម្រោងនេះនៅកម្ពុជា៕
អត្ថបទ ៖ សំអឿន
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


