ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ដំណើរការសំណេរនៃការប្រឡងបាក់ឌុបឆ្នាំ២០២២បានបញ្ចប់ដោយមានការទុកចិត្តខ្ពស់
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី០៦ធ្នូនេះថា ដំណើរ
ការសំណេរនៃប្រឡងបាក់ឌុបថ្ងៃ០៥-០៦ ធ្នូ ២០២២ នៅទូទាំងប្រទេសបានបញ្ចប់ទៅដោយរលូនតាមការគ្រោងទុក ប្រកបដោយសន្តិសុខសណ្តាប់ធ្នាប់ល្អ ដែលជាកត្តាចូលរួមផ្តល់ភាពជឿជាក់គួរជាទីទុកចិត្តរឹតតែខ្ពស់ប្រកបដោយក្តីសង្ឃឹម។

លោកបានបន្តថា « ជារួម នៅតាមមណ្ឌលប្រឡងទាំងអស់មានដំណើរការល្អប្រកបដោយសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយ។ បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តគោលការណ៍ទាំងបួន គឺគោលការណ៍ច្បាប់ យុត្តិធម៌,
តម្លាភាព និងលទ្ធផលទទួលយកបានគួរជាទីទុកចិត្តស្របនឹងវិធានការសុខភាពសុវត្ថិភាព។ បេក្ខជនប្រឡងសមជាយុវជនមានភាពសាកសមជាពលរដ្ឋល្អប្រកបដោយភាពអត់ធ្មត់ និងការខិតខំប្រឹងប្រែង និងមានទំនុកចិត្តលើខ្លួនឯង
ក្នុងការអនុវត្តបទបញ្ញត្តិប្រឡង ចេះថែទាំសុខភាពបុគ្គល និងគោរពច្បាប់ចរាចរណ៍»។
លោកបានបន្តថា ដោយឡែកនៅតាមមណ្ឌលប្រឡងបេក្ខជនមួយចំនួនតូចមានបញ្ហាសុខភាពកម្រិតស្រាលនៅក្នុងដំណើរការសំណេរទាំងពីរថ្ងៃនេះ។ បញ្ហាសុខភាពរបស់បេក្ខជនរួមមានអាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបញ្ចប់ការប្រឡងបាន។

ក្រសួងអប់រំ យុវជន និងកីឡា សូមសំដែងនូវកត្តាញ្ញូតាធម៌ជូនចំពោះក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ,សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជាដែលបានផ្តល់នូវកិច្ចសហការជិតស្និទ្ធជាមួយគណៈមេប្រយោគទូទាំងប្រទេសគណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌលគណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស និងគ្រប់ភាគីពាក់ព័ន្ធ។ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជននិងកីឡា សូមថ្លែងអំណរគុណដល់បេក្ខជនប្រឡង និងមាតាបិតាដែលបានបន្តចូលរួមគាំទ្រ និងអនុវត្តបទបញ្ញត្តិ វិធានការ និងយន្តការប្រឡងបាក់ឌុប។

ក្រសួងអប់រំ យុវជននិងកីឡា សូមថ្លែងអំណរគុណដល់អង្គសារព័ត៌មានទាំងអស់ដែលបាន និងបន្តចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំ រួមមានគុណភាពការប្រឡងបាក់ឌុប។ លោកបានបន្ថែមថា «លទ្ធផលនៃការប្រឡងបាក់ឌុបដែលនឹងប្រកាសនាពេលខាងមុខនេះមិនមែនជាទីបញ្ចប់នៃការសិក្សាទេ តែជាចំណុចចាប់ផ្តើមថ្មីមួយរបស់អ្នកសិក្សាពេញមួយជីវិតដើម្បីបន្តសម្រេចគោលបំណងជីវិតបុគ្គលនិងគ្រួសារ។ សូមបេក្ខជនប្រឡងទាំងអស់បន្តផ្តល់ក្តីសង្ឃឹមឱ្យខ្លួនឯង។ ក្តីសង្ឃឹមដើរតួនាទីជាអ្នកលើកទឹកចិត្តយើងនៅក្នុងគ្រប់កាលៈទេសៈ។ សូមរក្សាក្តីសង្ឃឹមឱ្យរស់រវើក!»។

សម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០នាក់ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានីខេត្តចំនួន២ ៧០០នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


