ជីវិតកម្សាន្ដ
YG Entertainment ចាប់ផ្ដើមស្វែងរកអ្នកហាត់ការថ្មីនឹងរៀបចំ ‘2023 YG National Audition Tour’
ផលិតកម្ម YG Entertainment ចាប់ផ្តើមស្វែងរកអ្នកហាត់ការចំណូលថ្មី ដោយប្រកាសនៅថ្ងៃទី ៧ ខែធ្នូ ថាខ្លួននឹងរៀបចំកម្មវិធី ‘2023 YG National Audition Tour’ ចាប់ពីថ្ងៃទី ៧ ខែមករា ដល់ថ្ងៃទី ១២ ខែកុម្ភៈឆ្នាំក្រោយ។

ដំណើរការនៃការជ្រើសរើសអ្នកហាត់ការនេះនឹងធ្វើឡើងនៅទីក្រុងធំៗទូទាំងប្រទេសកូរ៉េខាងត្បូងរួមមាន Daejeon, Daegu, Kwangju, Busan និងទីក្រុងសេអ៊ូល។ គោលដៅជ្រើសរើសបេក្ខជន ដែលកើតពីចន្លោះឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១២ ដែលរស់នៅក្នុងប្រទេសកូរ៉េដោយមិនគិតពីភេទ ឬសញ្ជាតិឡើយ។

ទន្ទឹមនឹងនេះ លើកចុងក្រោយដែល YG Entertainment បានរៀបចំដំណើរនៃការជ្រើសរើសអ្នកហាត់ការក្នុងប្រទេសគឺនៅឆ្នាំ ២០១៩ ហើយនៅពេលបច្ចុប្បន្នផលិកម្មដ៏ធំនេះក៏បានបង្កើតក្រុមចម្រៀង K POP ល្បីៗជាច្រើនរួមមាន Big Bang, BLACKPINK, WINNER, iKON, TREASURE និងច្រើនទៀត៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Lisa សុំទោសអ្នកគាំទ្រ ចំពោះការមិនសម្ដែងរាំតោងបង្គោល អំឡុងពេលប្រគំតន្ត្រី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ