ជីវិតកម្សាន្ដ
Lisa សុំទោសអ្នកគាំទ្រ ចំពោះការមិនសម្ដែងរាំតោងបង្គោល អំឡុងពេលប្រគំតន្ត្រី
Lisa សមាជិក Blackpink សុំទោសអ្នកគាំទ្រចំពោះការមិនសម្តែងរាំតោងបង្គោល ក្នុងអំំឡុងពេលការប្រគំតន្ត្រី “BORN PINK” នៅទីក្រុងបាសេឡូណា ក្នុងប្រទេសអេស្ប៉ាញ។

បន្ទាប់ពីបញ្ចប់ការប្រគុំតន្ត្រីនៅទីក្រុងឡុងដ៍ BLACKPINK បានបន្តដំណើរទេសចរណ៍ពិភពលោក “BORN PINK” នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ជាមួយគ្នានេះ ដោយសារកាលវិភាគមមាញឹក ដូច្នោះធ្វើឲ្យសមាជិកទាំងអស់មានបញ្ហាសុខភាព ដោយ Lisa មានបញ្ហាសាច់ដុំទើបធ្វើឲ្យនាងមិនបានសម្តែងការរាំតោងបង្គោលសម្រាប់បទ “Money” ។

ទោះជាយ៉ាងណា កាលពីព្រឹកថ្ងៃទី ៦ ខែធ្នូ Lisa បានចែករំលែកនៅលើទំព័រផ្ទាល់ខ្លួនរបស់នាងអំពី ស្ថានភាពសុខភាពរបស់នាងនិងសុំទោសអ្នកគាំទ្រ ដោយនាងសរសេរថា ” ខ្ញុំសុំទោសដែលធ្វើឲ្យ អ្នកទាំងអស់គ្នាបារម្ភពីបញ្ហាករបស់ខ្ញុំ ដែលនេះជាមូលហេតុដែលខ្ញុំសម្រេចចិត្តមិនសម្តែងរាំតោងបង្គោល។ ខ្ញុំដឹងថាអ្នកគាំទ្ររបស់យើងប្រហែលជាកំពុងទន្ទឹងរង់ចាំមើលរាំលើបង្គោល ហើយចង់ប្រាប់ឲ្យអ្នកទាំងអស់គ្នាដឹងថា ឥឡូវនេះខ្ញុំមានអារម្មណ៍ធូរស្រាលច្រើនហើយ អរគុណចំពោះការអ្នកគាំទ្រទាំងអស់របស់ខ្ញុំ!”។

អាស្រ័យហេតុនេះ Lisa បាននិយាយសុំទោសទស្សនិកជនក៏ដូចជាអ្នកគាំទ្រ ដែលធ្វើឲ្យពួកគេព្រួយបារម្ភពីសុខភាពរបស់នាង ដែលបានធ្វើឱ្យនាងមិនអាចធ្វើសម្តែងបានល្អ៕
ប្រែសម្រូល៖នាងតូច
ចុចអាន៖ក្រុម BLACKPINK នឹងបញ្ចេញកម្មវិធី Reality Show ជាលើកទី ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


