ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជាបញ្ជូនអ្នកសិក្សាស្រាវជ្រាវ០៣រូប ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋកូរ៉េ (ប្រទេសកូរ៉េខាងត្បូង)
នៅឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជូនបេក្ខជន និងបេក្ខនារី ចំនួន៣រូប ក្នុងចំណោមបេក្ខជន បេក្ខនារីជាច្រើនដែល បានឆ្លងកាត់ការប្រឡងនិងសម្ភាសន៍ ទៅសិក្សាបន្តនៅវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ដែលជាដៃគូសហការជាមួយ NRC។ បេក្ខជន បេក្ខនារី ទាំង៣រូប ដែលបានជាប់ជាស្ថាពរមាន៖
១- គិន ទេពមុនីនាថ ភេទស្រី ជាប់ស្ថាពរ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគោលនយោបាយអភិវឌ្ឍន៍

២- ថោង ពៅពិសា ភេទស្រី ជាប់ស្ថាពរ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគោលនយោបាយសាធារណៈ

៣- ផល្លា លៀងហៃ ភេទប្រុស ជាប់ស្ថាពរ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ គោលនយោបាយសាធារណៈ

រាជបណ្ឌិត្យសភាកម្ពុជាសូមចូលរួមអបអរសាទរជាមួយប្អូនៗដែលបានជាប់ជាស្ថាពរ និងលើកទឹកចិត្តឱ្យប្អូនៗខិតខំប្រឹងប្រែងបន្តទៀត។
សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ (NRC) លើការបណ្តុះបណ្តាសមត្ថភាពធនធានមនុស្ស និងអ្នកសិក្សាស្រាវជ្រាវវ័យក្មេង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។
នៅឆ្នាំ២០២៣ ខាងមុខ រាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តបេសកកម្មរបស់ខ្លួនដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់អាហារូបករណ៍ ដល់មន្ត្រី និង និស្សិត ដែលមានបំណងចង់សិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋកូរ៉េ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


