KPT+
អត្ថប្រយោជន៍ពិសេសនៃប្រេងអូលីវ ចំពោះស្បែកមុខ
ការសិក្សាមួយរកឃើញថា ពេលគេលាបប្រេងអូលីវទៅលើសត្វកណ្ដុរដែលនៅក្រោមកាំរស្មីអ៊ុលត្រាស្វាយអាចបង្កទៅជាមហារីក ប្រេងអូលីវនោះមានសមត្ថភាពសម្លាប់កោសិកាមហារីក។ ចំណែកអត្ថប្រយោជន៍ប្រេងអូលីវចំពោះស្បែកមនុស្សក៏ល្អមិនចាញ់កណ្ដុរប៉ុន្មានដែរដូចជា៖

១. សម្បូរវីតាមីន
យោងតាមក្រុមប្រឹក្សាអូលីវអន្តរជាតិ ប្រេងអូលីវមានវីតាមីនជាច្រើន រួមមាន A, D, និង K និងវីតាមីន E។
២. ប្រឆាំងអុកស៉ីតកម្ម
ប្រេងអូលីវជួយការពារឬបញ្ច្រាសការខូចខាតពីវិទ្យុសកម្មអ៊ុលត្រាស្វាយដែលបង្កមហារីក មកពីវាមានកំហាប់ខ្ពស់នៃសារធាតុម្យ៉ាងហៅថា squalene ដែលជាសារធាតុប្រឆាំងអុកស៉ីតកម្ម។

៣. ផ្ដល់សំណើម និងសម្លាប់បាក់តេរី
សម្រាប់អ្នកមានស្បែកមុខងាយឡើងមុន ការប្រើប្រាស់សាប៊ូផ្សំពីប្រេងអូលីវគឺជាជម្រើសល្អបំផុត។
របៀបប្រើ
យើងអាចប្រើវាតាមរយៈផលិតផលកែច្នៃមួយចំនួនដូចជា សាប៊ូ សាប៊ូដុសខ្លួន និងឡេជាដើម។ ម្យ៉ាងទៀត យើងក៏អាចលាបវាទទេបានដែរ ដើម្បីផ្ដល់សំណើមនិងជួសជុលស្បែកពីការខូចខាតដោយសារពន្លឺព្រះអាទិត្យ។

សូមបញ្ជាក់ដែរថាទោះបីជាប្រេងអូលីវមានអត្ថប្រយោជន៍ល្អៗយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែប្រើត្រូវទេ ជាពិសេសស្បែកអ្នកងាយប្រតិកម្ម ឬអាឡ័កស៉ីជាមួយប្រេងអូលីវ។ ក្នុងរណីចង់ប្រើប្រាស់ប្រេងអូលីវនៅលើស្បែក អ្នកគប្បីរកទិញប្រេងដែលល្អមានម៉ាកត្រឹមត្រូវ តម្លៃនិងគុណភាពគួរឲ្យទុកចិត្តផងទើបជាការប្រសើរ៕
ប្រែសម្រួលដោយ៖ វារី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


