KPT+
ហាមដាច់ខាតកុំឲ្យវត្ថុទាំង ១៥ នេះប៉ះស្បែកមុខឲ្យសោះ
នៅក្នុងប្រព័ន្ធអ៉ីនធឺណែតពោរពេញដោយវិធីថែសម្រស់ជាច្រើនថ្មីៗប្លែកៗ ប៉ុន្តែវិធីទាំងនោះមិនមែនសុទ្ធតែត្រឹមត្រូវនិងគួរធ្វើតាមទេប្រសិនបើអ្នកស្រលាញ់មុខ។ ជៀសវាងវត្ថុទាំង ១៥ នេះជាដាច់ខាតប្រយ័ត្នស្ដាយក្រោយ៖
១. ឡេលាបខ្លួន

ក្នុងករណីអស់ឡេលាបមុខសូមកុំប្រើប្រាស់ឡេលាបខ្លួនជាបណ្ដោះអាសន្ន វាអាចធ្វើឲ្យស្ទះរន្ធរោម កើតមុន ឬរោល។
២. ស្ករ
ស្ករចាត់ទុកជាវត្ថុរឹង បើអ្នកយកមកដុសនៅលើមុខនឹងបណ្ដាលឲ្យដាច់រលាត់ស្បែក (មើលមិនឃើញរបួសតូចៗ) បណ្ដាលឲ្យស្បែកស្ដើងក្រហមងាយរលាកនិងបង្កជាបញ្ហាផ្សេងៗ។

៣. ទឹកក្ដៅ
គេហាមមិនឲ្យកក់សក់នឹងទឹកក្ដៅទេ ដូចគ្នាជាមួយនឹងស្បែកមុខដែរ ការប្រើទឹកក្ដៅធ្វើឲ្យមុខស្ងួតឬរលាកមុខ។
៤. ក្រូចឆ្មា
ក្រូចឆ្មាពិតជាសម្បូរទៅដោយ Vitamin C ល្អចំពោះស្បែកមែន ប៉ុន្តែការប្រើប្រាស់ផ្ទាល់ពីផ្លែក្រូចដោយគ្មានការចម្រាញ់បណ្ដាលឲ្យស្បែករបស់អ្នកប្រតិកម្មទៅនឹងអាស៉ីតក្រូចឆ្មានោះដូចជា រមាស់ រោល រលាកជាដើម។

៥. ថ្នាំដុសធ្មេញ
ការប្រើប្រាស់ថ្នាំដុសធ្មេញនៅលើមុខបណ្ដាលឲ្យរលាក និងឆ្លងមេរោគ ដោយសារតែគ្រឿងផ្សំខ្លាំងៗនៅក្នុងថ្នាំដុសធ្មេញខ្លះស្បែកមិនអាចទប់ទល់រួច។
៦. Baking Soda
វាធ្វើឲ្យកម្រិត pH នៅលើស្បែកប្រែប្រួសបង្កបាក់តេរី និងមេរោគឆ្លង បណ្ដាលឲ្យកើតមុនធំៗ។
៧. កាវ
អ្នកប្រាកដជាដឹងអំពីការប្រើប្រាស់កាវមកបកមុនក្បាលខ្មៅនៅលើច្រមុះពីបុគ្គលល្បីៗមួយចំនួនហើយ ជាតិស្អិតដែលមាននៅក្នុងកាវធ្វើឲ្យរន្ធញើសកកស្ទះពិបាកនិងលាងសម្អាត។ យើងសង្កេតឃើញថាបន្ទាប់ពីបកមុនរួច មុននឹងឡើងមកវិញលឿនជាងធម្មតា។

៨. សាប៊ូដុំ
មុខត្រូវការលាងសម្អាតឲ្យបានស្អាតប៉ុន្តែសាប៊ូដុំវាធ្ងន់ពេកសម្រាប់ស្បែក វាសម្អាតអស់មិនបន្សល់ទុកប្រេងនៅលើស្បែកមុខខ្លះធ្វើឲ្យស្បែកស្ងួតងាយរលាកនិងមានបញ្ហា។
៩. ប្រេងដូង
កុំសូវជឿអ្នកលក់អនឡាញពេក ជាពិសេសម៉ាក់ៗមានទម្ងន់មិនហ៊ានប្រើប្រាស់ផលិតផលផ្ដេសផ្ដាសចង់ប្ដូរមកប្រើប្រេងដូងសុទ្ធ។ ប្រេងដូងធ្វើឲ្យស្ទះរន្ធរោមមិនរលាយទៅតាមទឹក និងធ្ងន់ពេកសម្រាប់ស្បែកមុខ។
១០. ស្ព្រៃយ៍បាញ់សក់
ស្ព្រៃយ៍បាញ់សក់អាចបំផ្លាញស្បែករបស់អ្នកបានដោយសារវាមានជាតិអាល់កុលធ្វើឲ្យស្បែកស្ងួត ចាស់ជាងវ័យ ព្រមទាំងធ្វើឲ្យរលាក រមាស់ និងរោលទៀតផង។

១១. ថ្នាំក្រចក
ថ្នាំលាបក្រចកមានម៉ូលេគុលអាគ្រីលីកដែលអាចប៉ះពាល់ដល់ស្បែកមុខរបស់អ្នក វាដកសំណើមចេញពីមុខរបស់អ្នក ហើយធ្វើឱ្យវាស្ងួតខ្លាំង។
១២. ម៉ាយ៉ូណេស
ម៉ាយ៉ូណេសមានអាស៊ីតនិង occlusive បង្កឲ្យស្ទះរន្ធញើស។ លើសពីនេះគ្រឿងផ្សំដែលមាននៅក្នុង ម៉ាយ៉ូណេស
ដូចជាស៊ុតលឿង និងសណ្តែកសៀង អាចនាំឱ្យមានប្រតិកម្មអាឡ័កស៉ី។
១៣. សាប៊ូកក់សក់
សាប៊ូកក់សក់ជួនកាលវាហូរកាត់មុខ ទោះបីជាអ្នកមិនលាបសាប៊ូកក់សក់ដោយចេតនាលើមុខរបស់អ្នកក៏ដោយ បរិមាណតិចតួចនេះក៏អាចបំផ្លាញស្បែកមុខរបស់អ្នកបានដែរ។

១៤. ក្រមួនបករោម
ស្បែកមុខមានសភាពទន់រលោងជាងបើធៀបនឹងស្បែកខ្លួន ដូច្នេះវាអាចនាំអោយរលាកគល់រោម ងាយប្រតិកម្មនឹងកម្តៅថ្ងៃ កន្ទួល និងក្នុងករណីខ្លះបង្កស្នាមផងដែរ។
១៥. ផលិតផលលាបក្លៀក
ផលិតផលលាបក្លៀកមានតួនាទីទប់ស្កាត់ញើស វានឹងបិតរន្ធរោមរបស់យើងហើយបង្កទៅជាមុនឬស្អិតមុខពិបាកនៅ។
ស្បែកមុខត្រូវការការថែទាំ ប៉ុន្តែមិនគួរថែទាំរបៀបប្លែកៗពេកទេគ្រាន់តែឈុតមុខមានស្តង់ដារមួយឈុតគឺគ្រប់គ្រាន់ហើយ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ បើមិនចង់ចាស់ជាងវ័យ កុំទម្លាប់ធ្វើសកម្មភាពបែបនេះ
ចុចអាន៖ វត្ថុ ៨ យ៉ាង ស្រីៗតែងមានក្នុងកាបូបគ្រប់ពេលវេលា មិនដែលខាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


