KPT+
បើមិនចង់ចាស់ជាងវ័យ កុំទម្លាប់ធ្វើសកម្មភាពបែបនេះ
កាលពីនៅតូច ពេលគេសរសើរថាតែងខ្លួនទៅក្រមុំ កំលោះឲ្យស្ដូក ឮហើយសប្បាយចិត្តណាស់ ចង់ចាស់ជាងអាយុ ដល់ពេលធំឡើង ហ៊ានតែសរសើរលើសអាយុតូចចិត្តយកតែម្ដង។ តែងខ្លួនម្ដងៗចំណាយពេលយូរ ហើយហត់ទៀត ដល់ពេលតែងចប់ឡើងចាស់ហួសសម័យ ដូច្នេះដើម្បីជៀសវាងបញ្ហានេះអ្នកសាកងាកមកមើលក្បួនតែងខ្លួនខ្លះៗ ដែលមិនគួរធ្វើ៖
១. ធ្វើសក់ប៉ោងៗ
សក់ធំៗគេនិយមជំនាន់ឆ្នាំ ១៩៧០ ១៩៨០ មិនមែនឥលូវទេ។ ការយកក្រាស់មកសាប់សក់ចុះឡើងៗឲ្យសំពោង ធ្វើឲ្យខូចសក់ណាស់ មើលខាងក្រោមនេះទៅថាស្អាតឬអត់។

២. ខោអាវឈុតពណ៌ស្រដៀងគ្នា
ពណ៌ដើរតួសំខាន់ណាស់ក្នុងរឿងសម្លៀកបំពាក់និងការតុបតែងមុខ ជ្រើសរើសពណ៌ឲ្យសក្ដិសមនឹងអ្នក ហើយកុំលេងពណ៌ច្រើនពេក ដែលនាំឲ្យមើលទៅចាស់ទៅវិញទេ។
៣. ខោជើងខោច
បើអ្នកស្លៀកខោជើងខោចបង្ហាញម៉ូដស្រោមជើងមិនសូវអីទេ ប៉ុន្តែមុននឹងទិញលពេលអង្គុយផងថាវាខើចដល់ណា។
៤. អាវដៃវែង
ការពាក់អាវដៃវែងរាល់ថ្ងៃ ធ្វើឲ្យអ្នកជាមនុស្សមិនទាន់សម័យដូចម៉ាក់យាយដែរ ការពិតទៅគ្មាននរណាទៅចាប់អារម្មណ៍នឹងដៃរបស់អ្នកទេ ទោះបីជាអ្នកពាក់អាវដៃខ្លីក៏ដោយ គ្រាន់តែអាវដៃវែងមើលទៅអ្នកមិនសូវមានភាពជឿជាក់សោះ។

៥. ក្រែមពណ៌ដូចរ៉ូប
អ្នកគួរតែលាបក្រែមពណ៌ផ្កាឈូកពេលពាក់អាវខ្មៅ ជៀសវាងលាបក្រែមពណ៌ទទឹម ពេលពាក់អាវពណ៌ស្រស់ៗ។
៦. កាបូបស្ទាយម៉ាក់យាយ
សំដៅលើកាបូបធំទូលាយ ដាក់ពិភពលោកបានទាំងមូលនោះឯង។
៧. ប្រើសៅហ៊ុយច្រើនពេក
ងាកមកប្រើប្រភេទម្សៅទ្រនាប់គ្រីម ឬឡេជំនួយស្បែកមុខហើយមិនស្ងួតមុខមើលមកធម្មតាមិនក្រាស់ ទោះបីជាម្សៅហ៊ុយជួយទប់ម៊ែកអាប់មែនតែបញ្ហាលើមុខដូចជាមុននឹងផុសឲ្យឃើញច្បាស់ៗតែម្ដង។

៨. មិនផ្លាស់ប្ដូរម៉ូដសក់សោះ
ទុកតែសក់ដដែលនឹងពេញមួយជីវិតពិតជាស៊ាំណាស់ ផ្លាស់ប្ដូរពណ៌ក៏បាន ម៉ូដក៏បានសំខាន់មើលទៅប្លែកខុសពីរាល់ថ្ងៃ។ កុំខ្លាចខុសអី សក់គង់តែដុះមកវិញតើ!
៩. អាវកក្អម
មនុស្សភាគច្រើនជឿថាអាវកក្អមជួយបិទបាំងសាច់ជ្រួញឬកមិនស្អាត ប៉ុន្តែការយល់ឃើញនេះខុសស្រឡះវាធ្វើឲ្យការស្លៀកពាក់អ្នកមើលទៅកាន់តែយ៉ាប់ទៅវិញទេ។
១០. ឈុតខ្មៅពីក្បាលដល់ចុងជើង
នរណាក៏ដឹងថាពណ៌ខ្មៅជួយឲ្យយើងមើលទៅស្គម តែកាតឿវិញ មិនតែប៉ុណ្ណោះចម្លែកទៀតផងដូចទៅបុណ្យសព។
១១. គ្រឿងអលង្ការកាឡៃធំៗ
គ្រឿងអលង្ការមិនគួរពាក់ច្រើនពេកទេ ពាក់តែតូចៗទៅថ្លៃថ្នូរជាង៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ម៉ាស្សាមុខជំរុញរំហូរទឹករងៃ ផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់ផ្ទៃមុខ
ចុចអាន៖ទម្លាប់បែបនេះ ទើបធ្វើឲ្យផ្ទៃមុខកាន់តែចាស់ និងមិនស្រស់ស្អាតដូចគេ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


