វប្បធម៌ ជំនឿ
២០២៣ កាន់តែកៀក ឆ្នាំទាំង ១២ ត្រូវប្រញាប់បង្កើនសំណាង លើករាសីតាមវិធីនេះ
ឆ្នាំ ២០២៣ កាន់តែកៀកជិតមកដល់នាពេលខាងមុខនេះ ក្នុងនោះមានឆ្នាំខ្លះអាចនឹងឡាក់ឆុងជាមួយឆ្នាំថោះ ធ្វើឲ្យមានសំណាងមិនល្អ ជួបគ្រោះដោយប្រការណាមួយ។ ទោះបីជាមានឆ្នាំខ្លះឆុងនឹងថោះ ប៉ុន្តែ គ្រូ ណុប មានគន្លឹះសម្ងាត់ ដើម្បីជួយពង្រឹងជោគវាសនារាសីទាំង ១២ សម្រាប់ខែធ្នូចុងឆ្នាំ២០២២ ឈានចូល២០២៣ បង្កើនលាភចូលឆ្នាំក្នុងទិដ្ឋភាពផ្សេងៗដូចខាងក្រោម។

ឆ្នាំជូត ត្រូវឧស្សាហ៍ធ្វើបុណ្យប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីការងារនិងលុយកាក់កាន់តែមានស្ថិរភាពជាងមុន ឬល្អជាងឆ្នាំចាស់។
ឆ្នាំឆ្លូវ ថ្វាយបង្គំព្រះ ឧស្សាហ៍សូមបួងសួងឲ្យរឿងល្អៗកើតឡើង និងជួយលុបបំបាត់បញ្ហាផ្សេងៗដែលកំពុងតែកើតឡើងក្នុងជីវិត។
ឆ្នាំខាល បន្តការអធិស្ឋាន បួងសួងដើម្បីផ្សព្វផ្សាយសេចក្ដីសប្បុរស លើកកម្ពស់ភាពជោគជ័យ និងមានរង្វង់មិត្តល្អដូចគេឯងវិញ។
ឆ្នាំថោះ ធ្វើបុណ្យដោយការថ្វាយដង្វាយជាគូ ដូចជាថូផ្កា ផ្លែឈើ ឬវត្ថុផ្សេងៗ ដើម្បីមានអ្នកគាំទ្រជួយថ្ងៃខាងមុខ។

ឆ្នាំរោង ធ្វើបុណ្យដោយការចូលថវិកាកសាងវត្តអារាម សាលារៀន ដើម្បីឲ្យជីវិតក្នុងអាជីពការងារកាន់តែរលូន ចំណែកលុយកាក់ និងស្នេហាក៏សម្រេចបានល្អនឹងគេវិញ។
ឆ្នាំម្សាញ់ បរិច្ចាគទឹកដល់អ្នកខ្សត់ ដើម្បីជួយបង្កើនភាពត្រជាក់ក្នុងជីវិតក្រុមគ្រួសារឲ្យមានសុភមង្គលលើសមុន។
ឆ្នាំមមី ធ្វើបុណ្យជួយដល់ជនក្រីក្រ ដើម្បីកាត់បន្ថយទុក្ខលំបាកទាំងឡាយ ដែលជួបនាឆ្នាំ២០២២កន្លងទៅ។
ឆ្នាំមមែ ចូលរួមក្នុងពិធីបួសព្រះសង្ឃ ដើម្បីពង្រឹងសំណាងរបស់អ្នក។ មួយវិញទៀតអាចធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃនៅឯវត្ត ហើយសុំពរមកវិញ។
ឆ្នាំវក ថ្វាយបង្គំព្រះសីវលី ដើម្បីមានសំណាងហិរញ្ញវត្ថុ និងលុបបំបាត់ឧបសគ្គហិរញ្ញវត្ថុដែលកំពុងជួបកន្លងមក។

ឆ្នាំរកា បរិច្ចាគវត្ថុណាមួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយ ដើម្បីឲ្យមានទ្រព្យសម្បត្តិហិរញ្ញវត្ថុស្ថិតស្ថេរ។ លើសពីនេះ បើអាចសូត្រធម៌ភានាសុំសេចក្ដីសុខចម្រើន ព្រោះឆ្នាំ២០២៣អ្នកនឹងឆុងខ្លាំងជាងគេ។
ឆ្នាំច សូមធ្វើបុណ្យជាមួយចាស់ជរាក្រីក្រ ដើម្បីកាត់បន្ថយកម្មផលចាស់ ចែករំលែកអ្វីដែលអាចចែកបានដល់មនុស្សដែលអត់ជាងយើង។
ឆ្នាំកុរ ត្បិតថាចុងឆ្នាំរាសីអ្នកមិនអាក្រក់ តែយ៉ាងណាក៏ត្រូវថ្វាយបង្គំព្រះ Guan Yin ដើម្បីប្រសិទ្ធពរជ័យ ឲ្យមានចិត្តស្ងប់ មិនឲ្យខ្លាចរឿងអាក្រក់ដែលប៉ងយាយីចូលមកក្នុងជីវិត៕
គ្រូ ណុប
ចុចអាន៖ចូលឆ្នាំ ២០២៣ រកា ជូត មមី និងថោះ ជីវិតឡាក់ឆុងខ្លាំង ត្រូវប្រញាប់កាត់គ្រោះលើករាសី
ចុចអាន៖រូបភាពឃើញមុនគេ អាចទាយដឹងថា អ្នកជាមនុស្សពូកែដោះស្រាយបញ្ហាកម្រិតណា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


