ព័ត៌មានជាតិ
គិតមកដល់ពេលនេះ អ្នកសារព័ត៌មានជិត ៣ពាន់នាក់ហើយ បានចុះឈ្មោះក្នុងជំនួបជាមួយសម្តេចតេជោនៅដើមឆ្នាំ២០២៣
បើគិតមកដល់ពេលនេះ មានអ្នកសារព័ត៌មានចំនួន ២,៩៧១នាក់ហើយ ដែលបានចុះឈ្មោះក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ខាងមុខ ក្រោយពីផ្អាករយៈពេល ២ឆ្នាំ។ នេះជាការលើកឡើងរបស់លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន។

លោក ផុស សុវណ្ណ បានថ្លែងមកកាន់ “កម្ពុជាថ្មី” ក្នុងជំនួបរវាងអ្នកសារព័ត៌មាន និងសម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣ខាងមុខ ក្រោយពីខកខានរយៈពេល ២ឆ្នាំមកហើយដោយសារកូវីដ-១៩ គឺអ្នកសារព័ត៌មានទាំងអស់អាចចុះឈ្មោះចូលរួមបាន គ្រប់ស្ថាប័ន ទាំងជាតិ និងអន្តរជាតិ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងក្រសួងព័ត៌មាន។ ក្នុងជំនួបនេះ មិនត្រឹមតែជាការជួបគ្នារវាងសម្តេច ហ៊ុន សែន ប៉ុណ្ណោះទេ ក៏មានការអញ្ជើញ ថ្នាក់ដឹកនាំរដ្ឋមន្ត្រីគ្រប់ក្រសួង, ថ្នាក់អភិបាលខេត្តរាជធានី, អ្នកនាំពាក្យគ្រប់មន្ទីរ និងសាលាខេត្តទាំងអស់ឱ្យចូលរួមក្នុងជំនួបនេះផងដែរ។

លោក ផុស សុវណ្ណ បានបញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខនេះ គឺគ្រោងនឹងរៀបចំជំនួបក្នុងរង្វង់មនុស្ស ៥,០០០នាក់។ ប៉ុន្តែ អ្វីដែលជាការព្រួយបារម្ភនោះ គឺអគារដែលអាចផ្ទុកអ្នកចូលរួម មានចំនួនត្រឹមតែចន្លោះ ៤,០០០នាក់ប៉ុណ្ណោះ។ ចំពោះការចុះឈ្មោះ គឺធ្វើតាមប្រព័ន្ធអនឡាញ ប៉ុន្តែ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់រៀបចំកម្មវិធី ក្រសួង នឹងរៀបចំផ្ញើតំណភ្ជាប់ (Link) តែមួយប៉ុណ្ណោះ ក្នុងមួយស្ថាប័ន ដើម្បីផ្តល់ភាពងាយស្រួយសម្រាប់ស្រង់ឈ្មោះអ្នកចូលរួម និងស្ថាប័នច្បាស់លាស់។

មួយវិញទៀត ក្នុងករណីដែលផុតកំណត់ទទួលពាក្យ ប្រសិនជាឃើញថាមានចំនួនអ្នកចូលរួមច្រើន លើសចំនួន ក្រសួងនឹងធ្វើការកាត់បន្ថយអ្នកសារព័ត៌មានតាមស្ថាប័ននីមួយៗ។ ក៏ប៉ុន្តែ ប្រសិនជាចំនួនចូលរួមស្របតាមការកំណត់ ក្រសួងនឹងមិនមានការកាត់ឈ្មោះចេញឡើយ។ ក្នុងជំនួបនេះ ចំពោះអ្នកសារព័ត៌មានណាដែលគ្មានក្រមសីលធម៌ ឬ ជាប់ឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់ក្រសួងព័ត៌មាន លោក ផុស សុវណ្ណ ក៏បានអះអាងថា មិនអាចចូលរួមវេទិកាមួយនេះបានឡើយ។
ក្រោយពីមានជំនួប លើកទី១ នៅឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ លោក ផុស សុវណ្ណ មើលឃើញថា អ្នកសារព័ត៌មានមួយចំនួនធំបានកែប្រែ និងពង្រឹងសមត្ថភាពរបស់ខ្លួន និងសមត្ថភាពនៅក្នុងស្ថាប័ន ដោយបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលផ្សេងៗដល់បុគ្គលិកនីមួយៗ។ កាលដែលលោកលើកឡើងបែបនេះ ពីព្រោះរាល់ជំនួបជាមួយអ្នកសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់ជាអនុសាសន៍ និងសារអប់រំល្អៗដល់អ្នកសារព័ត៌មានគ្រប់រូប ឱ្យប្រកាន់ខ្ជាប់នូវតួនាទី និងវិជា្ជជីវៈរបស់ខ្លួនជានិច្ច៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


