KPT+
រឿងស្នេហាកម្សត់មួយ៖ «សំណូមពរដែលមិនបានសួរជារៀងរហូត»
មានយុវជនម្នាក់ឈ្មោះចន មានជំងឺមហារីក ហើយត្រូវរស់នៅពេញមួយជីវិតក្នុងផ្ទះដោយមានម្តាយជាអ្នកមើលថែ។
ថ្ងៃមួយចនស្រាប់តែចង់ចេញទៅខាងក្រៅផ្ទះលេងលំហែរ។ គេក៏បានសុំម្តាយ។ ដោយសារគេខ្សោយ ម្តាយហាក់មានការស្ទាក់ស្ទើរ ប៉ុន្តែដោយឃើញកូនក្រៀមស្រពោនពេក គាត់ក៏បានយល់ព្រមដោយមិនសូវស្រួលចិត្តទេ។ ចនឈឺដល់ដំណាក់កាលទីបីតែពេទ្យណែនាំឱ្យសម្រាក ម្ល៉ោះហើយគេតែងតែនៅផ្ទះ ព្រោះពេលវេលារបស់គេមានមិនច្រើនទៀតឡើយ។ ម្តាយដឹងរឿងនោះអ៊ីចឹងហើយ ក៏អនុញ្ញាត្តិឱ្យចនបានចេញទៅដើរលេងតាមផ្លូវតាមសំណូមពរគេ ព្រមទំាងឱ្យលុយខ្លះផង។
គេសុំគាត់ទៅតែម្នាក់ឯង។
ម្តាយបានយល់ព្រមទំាងពិបាកចិត្ត។ ចន បានដើរឆ្លងកាត់ហាងនិងតំបន់ប្រជុំជន។ ចុងក្រោយនាយបានឆ្លងកាត់ហាងពិសេសមួយដែលលក់ស៊ីឌី។ ទេសកាលអី ចនបានឈានចូលទៅខាងក្នុងរកមើលតន្ត្រីចាស់ៗដែលខ្លួនធ្លាប់ចូលចិត្ត។ ភ្លាមនោះយុវតីម្នាក់ លេចឡើង។ នាងជាអ្នកធ្វើការក្នុងហាងនេះ។
សម្រាប់បេះដូងចន នាងជានារីស្អាតបំផុតដែលគេធ្លាប់បានឃើញក្នុងជាតិនេះ។ គេដឹងភ្លាមៗថាចិត្តគេស្រឡាញ់នាង។ វាជាស្នេហាដ៏បុរាណនៃការលង់ សូម្បីតែទើបឃើញគ្នាដំបូង។
បេះដូងបានទាញចន ដើរទៅតុដែលនាងកំពុងធ្វើការ។ គេហាក់ដូចជាលែងចង់ដឹងអ្វីជុំវិញទំាងអស់គឺគ្រាន់តែចង់សម្លឹងនាង។
អាវនាង ប៉ាកអក្សរឈ្មោះថា ជេននី។
គេសប្បាយស្ទើរហោះពេលឃើញឈ្មោះនាង។ ស្រាប់តែ ជេននីក្រឡេកមកគេហើយញញឹម។ នាងនិយាយឡើងដោយសំលេងផ្អែមល្ហែម៖
“ចង់ទិញអីដែរ?”
បេះដូងចនប្រាប់ថា គេគ្រាន់តែចង់ថើបនាងប៉ុណ្ណោះ ប៉ុន្តែគេបានគ្រប់គ្រងអារម្មណ៍ហើយនិយាយបង្វែរថា៖
“ខ្ញុំចង់ទិញស៊ីឌី”
ថាហើយគេចាប់ផ្តើមបង់លុយឱ្យជេននី។
នាងសួរគេបន្តថា៖
“អ្នកចង់រុំទេ?”
ចនងក់ក្បាល។ ជេននីក៏បានទៅទទួលស៊ីឌីដែលគេត្រូវការចង្អុលនោះយកមករុំខ្ចប់ឱ្យ។
មកដល់ផ្ទះ គេទុកវាចោលហើយស្រមៃនឹកឃើញតែជេននី។
ស្អែកឡើង ចនទៅរកនាងទៀត ហើយទិញស៊ីឌីមួយទៀតយកមកដូចធម្មតា។ ចិត្តគេពិតជាចង់សួរនាង ប៉ុន្តែមិនមានភាពក្លាហានក្នុងការធ្វើវាទេ។
គេបានធ្វើរឿងដដែលៗបែបនេះដល់ទៅពីរបីសប្តាហ៍ជាប់គ្នា រហូតដល់ស៊ីឌីនៅពាសពេញបន្ទប់ទាំងអស់។
ចុងក្រោយម្តាយចនដឹងរឿងនេះ ក៏ទូន្មានថាបើកូនស្រលាញ់នាងខ្លាំងហើយ គួរតែនិយាយត្រង់ៗ សុំនាងចេញក្រៅដើរលេងទៅ។ ចនមិនមាត់ តែនៅថ្ងៃបន្ទាប់ពេលគេបានទៅទិញស៊ីឌីទៀត តែពេលនាងបែរខ្នង គេបានសរសេរលេខរបស់ខ្លួនដាក់លើតុឱ្យនាង ហើយចាកចេញ។

ពីរបីថ្ងៃក្រោយមកទូរសព្ទផ្ទះចនរោទ៍។ ម្តាយរបស់គេបានលើកទទួល។ នោះគឺជេននី នាងថា នាងបាត់គេហើយទើបនឹងឃើញលេខ នាងថានាងចង់និយាយជាមួយគេ។ ម្តាយចន យំ។ ទីបំផុតគាត់ប្រាប់ជេននីថា ចនបានទទួលមរណភាពកាលប៉ុន្មានថ្ងៃមុនបានជាគេលែងទៅមើលនាង។
នាងបានមកដល់ហើយសោកសៅជាខ្លាំង។
គាត់ជូននាងទៅមើលបន្ទប់របស់គេ។ នៅទីនោះនាងបានឃើញស៊ីឌីទំាងអស់ដែលគេទិញមកទុក។ នាងបានបើកមួយមកមើល ព្រោះវាមានភ្ជាប់ក្រដាស់ពណ៌ផ្កាឈូក។
គេបានសរសេរនៅលើនោះថា៖
“ហេ៎ ជេននី! នាងគួរឲ្យស្រលាញ់ណាស់ តើជេននីចង់ចេញទៅក្រៅដើរលេងទេ?”
នាងបើកស៊ីឌីមួយផ្សេងទៀត ព្រោះមានក្រដាសមួយសន្លឹកទៀតដូចគ្នា។ គេសរសេរថា៖ “មិនមែនខ្ញុំគ្មានសេចក្តីក្លាហានក្នុងការនិយាយទេ! ខ្ញុំខ្លាចនាងឈឺចាប់ពេលដែលបាត់បង់ខ្ញុំទៅ!”
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ ទឹកភ្នែកពិតជាមានប្រយោជន៍ តែកុំប្រើវាទាមទារអ្វីៗច្រើនដងពេក
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


