សុខភាព
ចិន មានអ្នកស្លាប់ដោយសារកូវីដ លើកដំបូង ក្នុងរយៈពេលជាង កន្លះខែ
នៅថ្ងៃចន្ទទី១៩ខែធ្នូនេះ ប្រទេសចិន បានរាយការណ៍ជាផ្លូវការអំពីការស្លាប់លើកដំបូងដោយសារជំងឺកូវីដ១៩ ចាប់តាំងពីរដ្ឋាភិបាល បានចាប់ផ្តើមបន្ធូរបន្ថយវិធានការគ្រប់គ្រងប្រឆាំងមេរោគដ៏តឹងរ៉ឹងកាលពីដើមខែនេះ។

ការស្លាប់មនុស្សពីរនាក់នៅថ្ងៃចន្ទនេះ គឺជាករណីដំបូងដែលត្រូវបានរាយការណ៍ដោយគណៈកម្មការសុខភាពជាតិ (NHC) ចាប់តាំងពីថ្ងៃទី០៣ខែធ្នូមក ពោលគឺប៉ុន្មានថ្ងៃមុនពេលទីក្រុងប៉េកាំងប្រកាសថា ខ្លួនបានលុបចោលវិធានការទប់ស្កាត់ដ៏តឹងរ៉ឹង ដែលបានបង្កឲ្យមានការតវ៉ារីករាលដាលកាលពីខែមុន។

ជាផ្លូវការ ប្រទេសចិន មានមនុស្សស្លាប់ទាក់ទងនឹងជំងឺកូវីដ១៩ត្រឹមតែ ៥២៣៧នាក់ប៉ុណ្ណោះក្នុងអំឡុងពេលផ្ទុះរោគរាតត្បាត រួមទាំងអ្នកស្លាប់ចុងក្រោយបំផុតចំនួន២នាក់ផងដែរ ដែលតួលេខនេះទាបណាស់ បើគិតទៅនឹងចំនួនប្រជាជនប្រមាណ ១.៤ ពាន់លាននាក់របស់ខ្លួន។
NHC ក៏បានរាយការណ៍អំពីការឆ្លងមេរោគចំនួន១៩៩៥ករណីផងដែរសម្រាប់ថ្ងៃទី១៨ខែធ្នូ បើ ធៀបនឹង២០៩៧ នៅមួយថ្ងៃមុននោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Money Control

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ