ព័ត៌មានអន្ដរជាតិ
ថៃ នៅតែសង្ឃឹម ខណៈបន្តស្វែងរកនាវិកបាត់ខ្លួនចំនួន ៣០នាក់
មេបញ្ជាការកងនាវាចរថៃបាននិយាយនៅថ្ងៃអង្គារទី២០ខែធ្នូនេះថា ការស្វែងរកផ្លូវអាកាស និងសមុទ្រ នៅតែបន្តរកនាវិកចំនួន៣០នាក់ ដែលបាត់ខ្លួនបន្ទាប់ពីនាវាចម្បាំង HTMS Sukhothai លិចក្នុងឈូងសមុទ្រថៃ កាលពីយប់ថ្ងៃអាទិត្យ។

លោក Adung Pan-iam បាននិយាយនៅថ្ងៃអង្គារនេះថា កងទ័ពជើងទឹក នៅតែមានក្តីសង្ឃឹមថា បុរសទាំងអស់នៅតែមានជីវិត។
លោកនិយាយថា “យើងនៅតែសង្ឃឹមថា នាវិកទាំង៣០នាក់គឺនៅរស់។ យើងនឹងបន្តការស្វែងរករបស់យើង ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់យើងរកឃើញពួកគេ”។ លោកមេបញ្ជាការបន្តថា បុរសដែលបាត់ខ្លួនទាំង៣០នាក់ គឺជានាវិកនិងកងម៉ារីន ដែលចាត់ទៅនាវាចម្បាំង HTMS Sukhothai។

កាលពីថ្ងៃចន្ទ បុរស៣១នាក់ ត្រូវបានរាយការណ៍ថាបាត់ខ្លួន។ ក្រោយមកម្នាក់ ត្រូវបានជួយសង្គ្រោះពីសមុទ្រដោយនាវាចម្បាំង HTMS Kraburi ក្នុងខេត្ត Prachuap Khiri Khan។
ទាហានជើងទឹក បានចាកចេញពីមូលដ្ឋានទ័ពជើងទឹក Satathip ក្នុងខេត្ត Chon Buri។ មួយថ្ងៃក្រោយមក នាវារបស់ពួកគេ បានប្រឈមមុខនឹងអ្វីដែលមេបញ្ជាការរបស់ពួកគេពិពណ៌នាថាជា ស្ថានភាពទឹកសមុទ្រដ៏អាក្រក់បំផុត មិនធ្លាប់ឃើញក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។

មេបញ្ជាការកងនាវាចរថៃ និយាយថា ឧបទ្ទវហេតុនេះ កើតឡើងលឿនពេក ធ្វើឲ្យពួកគេរៀបចំខ្លួនមិនទាន់ពេលវេលា។
ក្នុងចំណោមមនុស្សចំនួន១០៦នាក់នៅលើនាវា HTMS Sukhothai គឺមានប្រហែល៧០នាក់ជានាវិកកងទ័ពជើងទឹក រួមជាមួយនឹងទាហានម៉ារីន និងបុគ្គលិកប្រហែល៣០នាក់មកពីបញ្ជាការការពារដែនអាកាស និងឆ្នេរសមុទ្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


