ព័ត៌មានជាតិ
ជនជាតិកូរ៉េជាង ១ ម៉ឺននាក់កំពុងរស់នៅកម្ពុជា
លោក លី ឆល់សឹង (Lee Cheol-Seung) ប្រធានក្រុមផ្លាស់ប្តូរវប្បធម៌កូរ៉េ-កម្ពុជា បានឲ្យដឹងថា មានជនជាតិកូរ៉េជាង ១ ម៉ឺននាក់កំពុងរស់នៅប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីសម្តែងសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នៅខេត្តព្រះសីហនុ លោក លី ឆល់សឹង (Lee Cheol-Seung) ប្រធានក្រុមផ្លាស់ប្តូរវប្បធម៌កូរ៉េ-កម្ពុជា តំណាងមជ្ឈមណ្ឌលទ្រទ្រង់ជនបរទេសខេត្តក្យុងសាំងណាម អាញ៉ុងហាសីមនីកាបានថ្លែងថា ខណៈដែលមានជនជាតិកូរ៉េចំនួនប្រមាណ ១១,០០០នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ក៏មានពលរដ្ឋកម្ពុជាប្រមាណ ៤០,០០០នាក់ រស់នៅក្នុងប្រទេសកូរ៉េ។

លោក លី ឆល់សឹង (Lee Cheol-Seung) បានបន្តថា កម្ពុជាជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ប្រជាជនកូរ៉េ។
មុនផ្ទុះវិបត្តិជំងឺកូវីដ បើតាមទិន្នន័យពីក្រសួងទេសចរណ៍ មានភ្ញៀវទេសចរកូរ៉េជាង ១០ ម៉ឺននាក់មកទស្សនាកម្ពុជាជារៀងរាល់ឆ្នាំ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


