សេដ្ឋកិច្ច
រដ្ឋាភិបាល បង្កើតក្រុងបីបន្ថែមផ្តល់ផលប្រយោជន៍អ្វីខ្លះសម្រាប់សង្គមសេដ្ឋកិច្ច?
រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងថ្មីចំនួនបីបន្ថែមទៀត រួមមាន ក្រុងអរិយក្សត្រ ក្រុងសំពៅពូន និងក្រុងឧដុង្គម៉ែជ័យ។

អរិយក្សត្រ គឺជាក្រុងទី២របស់ខេត្តកណ្តាល បន្ទាប់ពីក្រុងតាខ្មៅ ដោយត្រូវកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម។ រីឯក្រុងសំពៅពូន ជាប់ព្រំដែនវៀតណាម នៅក្នុងខេត្តកណ្តាល ដោយកាត់យកឃុំចំនួន០៥ ពីស្រុកកោះធំ។ ចំណែកក្រុងឧដុង្គម៉ែជ័យ ត្រូវបានបំបែកចេញពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំពោះក្រុងឧដុង្គម៉ែជ័យ កាត់យកឃុំចំនួន៥ពីស្រុកឧដុង្គ។
ក្រោយមានការបង្កើតក្រុងថ្មីជាបន្តបន្ទាប់ អ្នកជំនាញអចលនទ្រព្យ និងសេដ្ឋកិច្ច មើលឃើញពីសញ្ញាវិជ្ជមាន ដោយការបង្កើតនេះ នឹងជួយកំណើននៃការអភិវឌ្ឍវិស័យអចលនទ្រព្យ និងចរន្តសេដ្ឋកិច្ច កាន់តែល្អប្រសើរ។
លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល យល់ឃើញថា គឺជាសញ្ញាល្អចំពោះការអភិវឌ្ឍនៅកម្ពុជា។ ជាក់ស្តែងលោកឧញ៉ា មានប្រសាសន៍ថា ការបង្កើតក្រុងអរិយក្សត្រ គឺជាការត្រៀមខ្លួនទុកជាមុនសម្រាប់ការរីកចម្រើននៃតំបន់អរិយក្សត្រ ព្រោះតំបន់នេះ មានកំណើនប្រជាជនកើនឡើងជាលំដាប់។ ជាមួយគ្នានេះ រដ្ឋាភិបាលបញ្ជាក់ហើយថា នឹងមានការសាងសង់ស្ពាន ពីភ្នំពេញទៅអរិយក្សត្រ ដែលកាន់តែផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ ។ លោកឧកញ៉ា បានបន្តថា ការតភ្ជាប់ស្ពានកាន់តែធ្វើឱ្យតំបន់នេះអភិវឌ្ឍកាន់តែខ្លាំង ពោលគឺមិនខុសពីតំបន់ជ្រោយចង្វានោះទេ។ លើសពីនេះទៀត លោកមើលឃើញថា តំបន់អរិយក្សត្រនេះ អាចនឹងរាជរដ្ឋាភិបាលកាត់ចូលក្រុងភ្នំពេញនាថ្ងៃអនាគតក៏ថាបាន។

ដោយឡែកតំបន់ល្វាឯម រដ្ឋាភិបាល ក៏បានប្រកាសអំពីការសាងសង់ស្ពានផងដែរ ដែលបច្ច័យនេះ ធ្វើឱ្យតំបន់ល្វាឯម និងអរិយក្សត្ស នឹងកាន់តែមានសក្ដានុពលផ្នែកអចលនទ្រព្យបន្ថែមទៀត។
«តំបន់អរិយក្សត្រនេះ តម្លៃដីឡើងច្រើនតង់រួចមកហើយ ដោយបច្ចុប្បន្នតម្លៃក៏មិនថោកដែរ ហើយនឹងបន្តឡើងមួយតង់ទៀត នៅពេលដែលរដ្ឋាភិបាលសាងសង់ស្ពានរួចរាល់ គឺឡើងដល់ចំណុចខ្ពស់ដូចនៅជ្រោយចង្វាដែរ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកឧកញ៉ា សំ សុខនឿន។
ទាក់ទនឹងការបង្កើតក្រុងថ្មីនេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា មានផលចំណេញច្រើន ពិសេសការលូតលាស់ផ្នែកអចលទ្រព្យ នឹងមានតម្លៃកើនឡើង ដែលធ្វើឱ្យអ្នកវិនិយោគចាប់អារម្មណ៍អភិវឌ្ឍកាន់តែខ្លាំង ចំណេញដល់ពលរដ្ឋនៅក្នុងតំបន់។ លើសពីនេះទៀត រាជរដ្ឋាភិបាល នឹងទទួលបានចំណូលចូលជាតិ ពីការប្រមូលពន្ធលើសេវាផ្សេងៗកើនឡើង តាមរយៈចរន្តទិញលក់ និងស្ថាបនាកសាងនានានៅក្នុងក្រុងថ្មី ដែលនេះជាផលប្រយោជន៍ដ៏សំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច។

ផ្ទុយទៅវិញ លោកថា ប្រសិនបើការគ្រប់គ្រងពុំមានប្រសិទ្ធិភាព គឺអាចធ្វើឱ្យមានការខាតបង់ ប៉ុន្តែបើសិនគ្រប់គ្រងបានល្អ ទាំងលើទិដ្ឋភាពរដ្ឋបាល សេដ្ឋកិច្ច នោះទីក្រុងថ្មីនឹងមានសោភ័ណភាព និងពង្រីកវិសាលភាពកាន់តែធំ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់នៅក្នុងអនុក្រឹតផ្សេងគ្នា ចុះនៅក្នុងថ្ងៃតែមួយថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ក្រុងទាំងបីនិងស្រុកពីរ ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងនិងស្រុក ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង មាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
បើតាមមន្រ្តីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានរាជធានី-ខេត្ត ចំនួន២៥, ក្រុងចំនួន២៧, ស្រុកចំនួន១៦២, ខណ្ឌចំនួន១៤, ឃុំចំនួន១,៤០៥, សង្កាត់ចំនួន២៤១ និងភូមិចំនួន១៤,៣៩៤៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


