Connect with us

ជីវិតកម្សាន្ដ

ជិះកង់បីអស់ជាង១ម៉ឺនរៀល សុខ រ៉ាស៊ី បាញ់លុយជាង១ម៉ឺនដុល្លារឲ្យអ្នករត់កង់បី

បានផុស

នៅ

លោក សុខ រ៉ាស៊ី ដែលទស្សនិកជនស្គាល់គ្រប់គ្នាជាពិធីករពូកែលេងពាក្យសម្តីចាក់ទឹកមិនលិចបានធ្វើឲ្យមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្ទាប់ពីលោកបង្ហោះថាខ្លួនបាញ់លុយច្រឡំជាង១ម៉ឺនដុល្លារព្រោះស្មានតែលុយខ្មែរទៅឲ្យអ្នករត់កង់បីតែជាសំណាងល្អប៉ះចំកង់បីចិត្តសប្បុរសវេលុយឲ្យវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមខ្លឹមសារដែលលោក សុខ រ៉ាស៊ី រៀបរាប់បានលើកឡើងថា ភ័យចង់គាំងបេះដូងបងប្អូនច្រឡំស្កេនបាញ់លុយឲ្យបងកង់បី១១១០០ដុល្លារ តែប៉ះចំ Pass Appsចិត្តល្អ។ ចែករំលែកបទពិសោធន៍មួយបងប្អូនដែលចិត្តស្កេន QR Code មានលុយរៀល និងដុល្លារសូមមើលឲ្យច្បាស់កុំឲ្យដូចខ្ញុំ ជិះPass Apps អស់១១១០០ រៀលបាញ់លុយឲ្យបងផាសអេប១១ ១០០ដុល្លារ ព្រោះQR Code មានសងខាងដុល្លារ និងរៀល។

ពិធីករ សុខ រ៉ាស៊ី បញ្ជាក់ថា បន្ទាប់ពីដឹងថាលោកបាញ់លុយច្រឡំ ភ្លាមៗក៏បានទាក់ទងទៅអ្នករត់បង់បីហើយគាត់ក៏បានមកវិញដើម្បីផ្ទេរលុយឲ្យលោកវិញតែដោយសារបាញ់មិនកើតគាត់ (អ្នករត់កង់បី) ក៏ខំចំណាយពេលទៅបំពេញឯកសារនៅធនាគារដើម្បីសម្រួលក្នុងការដកលុយត្រឡប់មកវិញ។ លោក សុខ រ៉ាស៊ី និយាយទៀតថា ចំពោះលុយជាង​១ម៉ឺនដុល្លារនោះ គឺលោកបានទទួលទាំងអស់មកវិញហើយចំណែកឯម្ចាស់កង់បីចិត្តធម៌រូបនោះមិនបានទាមទារអ្វីពីលោក​ទេ។

លោក សុខ រ៉ាស៊ី បានប្រាប់ក ម្ពុជាថ្មីថា “ខ្ញុំពិតជាសរសើរសម្រាប់ទឹកចិត្តដ៏ល្អសប្បុរសរបស់បងប្រុសអ្នករត់កង់បីនោះខ្លាំងណាស់ ព្រោះគាត់ជាមនុស្សល្អមិនចង់បានរបស់អ្នកដទៃ ហើយសូម្បីតែខ្ញុំជូននូវសាគុណគាត់ខ្លះក៏គាត់មិនចង់យកទៀតផង នេះបញ្ជាក់ថា គាត់ជាបុគ្គលម្នាក់ដែលជាគំរូល្អសម្រាប់ប្រជាជនខ្មែរយើង”៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម