ព័ត៌មានជាតិ
សម្ដេចតេជោ ប្រកាសស្វាគមន៍អ្នកទេសចរចិន មកដើរលេងកម្សាន្ដនៅកម្ពុជា ខណៈចិនបើកប្រទេសឡើងវិញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍អ្នកទេសចរចិន អញ្ជើញមកដើរលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជា ក្រោយពីរដ្ឋាភិបាលចិន ចាប់ផ្ដើមបើកប្រទេសឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្រាលឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពីធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នាព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣នេះថា ប្រទេសចិន បានចាប់ផ្ដើមបើកប្រទេសឡើងវិញ ហើយអ្នកទេសចរចិន ក៏បានចាប់ផ្ដើមចេញដើរលេងកម្សាន្ដ នៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីមិនទាន់កើតមានជំងឺកូវីដ-១៩ ប្រទេសកម្ពុជា ទទួលបានអ្នកទេសចរចិនជាង ២លាននាក់ តែនៅពេលជំងឺកូវីដ-១៩ រាតត្បាត ក៏ធ្វើឲ្យអ្នកទេសចរចិន មានការថយចុះជាបន្តបន្ទាប់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ឥឡូវនេះ ប្រទេសចិន បានចាប់ផ្ដើមបើកប្រទេសឡើងវិញ ជាមួយនឹងទេសចររាប់សិបលាននាក់ ដល់រយលាននាក់ឯណោះ ដូច្នេះកម្ពុជា ពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ប្រជាជនចិន»។
បើតាមសម្ដេចតេជោ ហ៊ុន សែន នាប៉ុន្មានថ្ងៃកន្លងមកនេះ មានការឃោសនាអកុសលមួយចំនួន អំពីការឆ្លងរាលដាលជំងឺកូវីដនៅប្រទេសចិន ដែលជាការបំភ័យមួយមិនមែនជាការពិតឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ប៉ុន្តែអ្នកដែលមានការតឹងតែងជាមួយចិន ក៏សុំតឹងតែងទៅចុះ ព្រោះនោះវាផ្ដល់ផលចំណេញឲ្យកម្ពុជា ឧបមាថា គេចង់ទៅប្រទេសនោះ ប៉ុន្តែប្រទេសនោះ គេមានលក្ខខណ្ឌតម្រូវឲ្យប្រជាជនចិន ត្រូវធ្វើនេះ ត្រូវធ្វើនោះ ក្នុងពេលដែលកម្ពុជាអត់តម្រូវឲ្យប្រជាជនចិន ត្រូវធ្វើអីទេ មកទេសចរណ៍ធម្មតា»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ប្រទេសដទៃ តម្រូវឲ្យអ្នកទេសចរចិន ធ្វើនេះ ធ្វើនោះ គឺជារឿងរបស់ពួកគេ តែសម្រាប់ប្រទេសកម្ពុជា អញ្ជើញប្រជាជនចិន អ្នកទេសចរចិន មកកាន់ប្រទេសកម្ពុជា៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


