ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន មិននឹកស្មានពលរដ្ឋចេញដើរលេងកម្សាន្ដ ក្នុងឱកាសឆ្លងឆ្នាំច្រើនបែបនេះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋជាង ២លាននាក់ បានដើរលេងកម្សាន្ដនៅទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២២ ចូល ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពីធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នាព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣នេះថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០២២ ចូល ២០២៣ មានប្រជាពលរដ្ឋដើរលេងកម្សាន្ដនៅទូទាំងប្រទេសជាង ២លាននាក់។ សម្ដេចតេជោ ហ៊ុន សែន មិននឹកស្មានថា មានប្រជាពលរដ្ឋចេញដើរលេងកម្សាន្ដច្រើនបែបនេះ នោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ខ្ញុំអត់នឹកស្មានថា ប្រជាពលរដ្ឋរបស់យើងឆ្នាំនេះ នៅទទួលឆ្នាំថ្មី ឆ្លងឆ្នាំថ្មីដ៏កកកុញបែបនេះទេ ខ្ញុំមើលតែទូរទស្សន៍ ៤ទេ ប៉ុន្តែភរិយាខ្ញុំមើលទូរទស្សន៍មួយទៀត ទូរទស្សន៍ជាតិ ផ្សាយចេញពីត្បូង ឃ្មុំ កន្លែងណា ក៏ដូចកន្លែងណា របាយការណ៍របស់ឯកឧត្ដ ថោង ខុន យប់មិញនេះ គឺមនុស្សជាង ២លាននាក់ ដែលបានធ្វើដំណើរទៅកាន់តំបន់ទេសចរនានា ហើយឆ្លងឆ្នាំ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ដោយសារកត្តាសន្តិភាព បាននាំឲ្យប្រជាជនកម្ពុជា អាចដើរលេងសប្បាយនៅទូទាំងប្រទេស ដោយមិនមានភាពភ័យខ្លាចអ្វីឡើយ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន