កីឡា
ទស្សនាវីដេអូ Ronaldo បង្ហាញខ្លួនជាផ្លូវការនៅក្លិប Al Nassr
កាលពីយប់ថ្ងៃអង្គារទី០៣ខែមករា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញខ្លួនជាកីឡាកររបស់ក្លិប Al Nassr ជាផ្លូវការហើយ។

Ronaldo បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងអស្ចារ្យជាទីបំផុត ពីសំណាក់អ្នកគាំទ្រ និងថ្នាក់ដឹកនាំរបស់ក្លិបអារ៉ាប៊ីសាអូឌីត។
កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ ៣៧ឆ្នាំរូបនេះ ត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រប្រមាណ ២៥,០០០នាក់ នៅកីឡដ្ឋាន Mrsool Park ក្នុងទីក្រុង រីយ៉ាដ។

Ronaldo បានចុះកុងត្រារយៈពេល២ឆ្នាំ ធ្វើឲ្យរូបគេក្លាយជាកីឡាករបាល់ទាត់មានប្រាក់ខែខ្ពស់បំផុតលើពិភពលោក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មុនពេលដើរចេញទៅកាន់ទីលាននៅចំពោះមុខអ្នកគាំទ្រ Ronaldo និយាយថា “ខ្ញុំមានអារម្មណ៍ថា មានមោទកភាពណាស់ ដែលបានធ្វើការសម្រេចចិត្តដ៏ធំនៅក្នុងជីវិតរបស់ខ្ញុំ។ នៅអឺរ៉ុប ការងាររបស់ខ្ញុំរួចរាល់អស់ហើយ។ ខ្ញុំបានឈ្នះអ្វីៗគ្រប់យ៉ាង ហើយឥឡូវ គឺជាការប្រកួតប្រជែងថ្មីមួយ។ ខ្ញុំអរគុណដែល Al Nassr ផ្តល់ឱកាសនេះដល់ខ្ញុំ មិនត្រឹមតែសម្រាប់បាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់យុវជន និងយុវនារីផងដែរ”៕
តស់ទៅទស្សនាវីដេអូទាំងអស់គ្នា!
អត្ថបទ៖ Vann Vann
ចុចអាន៖ Ronaldo ថាខ្លួនឈ្នះអ្វីៗគ្រប់យ៉ាងនៅអឺរ៉ុបហើយ ឥលូវដល់ពេលប្រកួតប្រជែងថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


