ព័ត៌មានជាតិ
យុទ្ធនាការ “សៀវភៅមួយ សហគមន៍មួយ” នឹងដំណើរការលើកដំបូងនៅខេត្តកំពង់ស្ពឺ រយៈពេល៣ថ្ងៃ
យុទ្ធនាការ “សៀវភៅមួយ សហគមន៍មួយ” បានប្រកាសជាផ្លូវការសម្រាប់បើកដំណើរការជាលើកដំបូងក្នុងខេត្តកំពង់ស្ពឺ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ខាងមុខ វេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៧ល្ងាច នៅបណ្ណាល័យកំពង់ស្ពឺ។

យុទ្ធនាការមួយនេះ ធ្វើឡើងក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់ការអាននៅតាមសហគមន៍” ដែលមានគោលបំណងបណ្តុះគំនិតនៃការអាន និងស្រឡាញ់សៀវភៅដល់យុវជនជំនាន់ក្រោយ នៅតាមបណ្តាខេត្តនានាឱ្យមានភាពទូលំទូលាយ ដូចអ្នកនៅក្នុងទីក្រុង។ យុទ្ធនាការនេះ ក៏បន្តធ្វើឡើងជាហូរហែរ នៅតាមបណ្តាខេត្តក្រុងទាំង ២៥ ក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមពីខេត្តកំពង់ស្ពឺមុន។
នៅបណ្ណាល័យកំពងស្ពឺមានរៀបចំសកម្មភាពជាច្រើនដូចជាកម្មវិធីចែករំលែក បទពិសោធល្អៗ និងគន្លឹះជោគជ័យក្នុងការសិក្សា ពីវាគ្មិនកិត្តិយសជាច្រើនរូបដែលសុទ្ធសឹងតែជាអ្នកជំនាញផ្នែកវិស័យអប់រំ ដើម្បីធ្វើការចែករំលែកដល់សិស្សានុសិស្សថ្នាក់ទី១២ សម្រាប់ឱ្យពួកគេបានដឹងពីរបៀប និងវិធីសាស្រ្តត្រៀមខ្លួន ក្នុងការប្រឡងបាក់ឌុប និងគន្លឹះសិក្សាផ្សេងៗ។ ក្នុងនោះ ក៏មានចែកសៀវភៅ ១ពាន់ក្បាល សកម្មភាពបណ្ណាល័យចល័ត និងផ្សារណាត់សៀវភៅដែលនឹងមានបង្ហាញសៀវភៅរាប់ពាន់ចំណងជើងជាលើកដំបូងនៅខេត្តកំពង់ស្ពឺ។

កាន់តែពិសេសទៅទៀតនោះគឺ នៅខេត្តកំពងស្ពឺក៏មានការផ្តល់ឱកាសដល់អ្នកអានបង្ហាញសមត្ថភាពចូលរួមប្រកួតប្រជែងអំណានជាសាធារណៈផងដែរ។ ចំពោះបេក្ខជនជ័យលាភីប្រចាំខេត្តកំពង់ស្ពឺ នឹងចូលរូមប្រកួតប្រជែងជាមួយបេក្ខជនជ័យលាភី២៤ខេត្តក្រុងទៀត ក្នុងកម្មវិធី “ជើងឯកបំបែកជើងឯក” ហើយអ្នកទទួលបានជ័យលាភីផ្នែកអំណានប្រចាំប្រទេសនេះ នឹងទទួលបានឱកាសទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន។
ជាមួយគ្នានោះ លោក សុខ ឡាក់ ប្រធានយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ បានលើកឡើងក្នុងសន្និសិទសារព័ត៌មានបើកសម្ពោធជាផ្លូវដំណើរការនៃយុទ្ធនាការនេះ កាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៣ ថា មានមូលហេតុ ៣យ៉ាង ដែលជំរុញឱ្យជ្រើសរើសយកខេត្តកំពង់ស្ពឺ ជាខេត្តដំបូងគេសម្រាប់យុទ្ធនាការ “សៀវភៅមួយ សហគមន៍មួយ” ក្នុងចំណោម ២៥ខេត្តក្រុង។ មូលហេតុទី១ ព្រោះនៅក្នុងខេត្តកំពង់ស្ពឺ មានបណ្ណាល័យសាធារណៈដ៏ធំមួយ គឺបណ្ណាល័យកំពង់ស្ពឺ។ ទី២ គឺខេត្តកំពង់ស្ពឺ ជាស្រុកកំណើតរបស់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរមួយរូប គឺសម្តេចព្រះសង្ឃរាជ ជួន ណាត។ ហេតុផលទី៣ ព្រោះ នៅហេតុកំពង់ស្ពឺមានដើមត្នោត ជារបស់តំណាងជាតិ របស់ប្រទេសកម្ពុជា។

លោក សុខ ឡាក់ បានបន្តថា ក្រោយពីបញ្ចប់យុទ្ធនាការនេះ លោកសង្ឃឹម និងរំពឹងថា កម្រិតនៃវប្បធម៌នៃការអានរបស់យុវជន ក៏ដូចជាប្រជាជនគ្រប់រូបនឹងកាន់តែមានភាពល្អប្រសើរ ហើយពួកគេនឹងមានភាពសប្បាយរីករាយក្នុងការកាន់សៀវភៅអានកាន់តែខ្លាំបន្ថែមទៀត។ មួយវិញទៀត លោកសង្ឃឹមថា ង្នកអាន និងយុវជនមួយចំនួន ដែលនៅមានភាពភ័យខ្លាច ខ្មាសអៀនក្នុងការកាន់សៀវភៅអាន អាចកាត់បន្ថយបានច្រើន។
បើតាមផែនការនៃយុទ្ធការនេះ ក្នុងមួយខេត្តលោកសង្ឃឹមថានឹងអាចបំផុសគំនិតអ្នកអានបានប្រហែល ១ពាន់នាក់ តាមរយៈសកម្មភាពផ្សេងៗ ជាពិសេសគឺការចែកសៀវភៅ ១ពាន់ក្បាល ក្នុងខេត្តនីមួយៗ។ មួយវិញទៀត លោកសង្ឃឹមថា គ្រប់ស្ថាប័នទាំងអស់ មិនថាជាស្ថាប័នរដ្ឋ ឬ ឯកជន ចាត់ទុកបណ្ណាល័យជាស្ថាប័នមួយដែលសំខាន់ ដើម្បីជំរុញការអានឱ្យកាន់តែខ្លាំងក្លា បន្ថែមទៀត។ នេះជាការបញ្ជាក់របស់លោក សុខ ឡាក់។
ចំណែក លោក សឿង សារ៉ាន់ ជាប្រធានបណ្ណាល័យកំពង់ស្ពឺ ជឿងជាក់ថា ពិព័រណ៍សៀវភៅនៅខេត្តកំពង់ស្ពឺនឹងអាចបន្តធ្វើឡើងជារៀងរាល់ឆ្នាំ។ យ៉ាងហោចណាស់អាចធ្វើ១ឆ្នាំ បានម្តង ស្ថិតក្នុងទំហំបែបណាក៏ដោយ។ លោកសង្ឃឹមថា ខេត្តកំពង់ស្ពឺនឹងមានអ្នកអានសៀវភៅកាន់តែច្រើនបន្ថែមទៀត ជាពិសេសការចូលរួមពីសំណាក់យុវជនតែម្តង។ ចំពោះយុទ្ធនាការដែលធ្វើឡើងក្នុង ២៥ខេត្តក្រុងនេះ លោកក៏រំពឹងថា ខេត្តផ្សេងៗនឹងទទួលបានជោគជ័យ ក៏ដូចជាមានអ្នកចូលរួមច្រើន មិនចាញ់រាជធានីភ្នំពេញឡើយ។

គម្រោងយុទ្ធនាការលើកម្ពស់ការអានជាសារធាណៈនឹងសកម្មភាពរយៈពេល២ឆ្នំា ឬ ២៥ខែ ជុំវិញ២៥ខេត្តក្រុង ដែលមានសកម្មភាពធំៗ៥ គឺការប្រកួងប្រជែងការអានប្រចាំខេត្ត ការចែកសៀវភៅដោយឥតគិតថ្លៃ បណ្ណាល័យចល័ត ការអភិវឌ្ឍបណ្ណាល័យ និងផ្សារណាត់សៀវភៅ។ បើតាមការលើកឡើងរបស់ប្រធានយុទ្ធនាការ “សៀវភៅមួយ សហគមន៍មួយ” ស្តង់ពិព័រណ៍សៀវភៅនៅក្នុងយុទ្ធនាការនេះ មាន៣០ស្តង់រួចមកហើយ ដោយលោកសង្ឃឹមថា ស្តង់ពិព័រណ៍នឹងមានចំនួន ៥០ស្តង់៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


