ព័ត៌មានជាតិ
មុនផ្ទុះកូវីដ កម្ពុជាទទួលបានទេសចរចិនជាង ២ លាននាក់ ខណៈថៃទទួលបានទេសចរចិនជាង ១១ លាននាក់
ខណៈប្រទេសចិនត្រៀមបើកប្រទេសឡើងវិញ នឹងនាំឲ្យមានលំហូរទេសចរចិនចេញទៅដើរកម្សាន្តនៅក្រៅប្រទេស កម្ពុជាក៏បានត្រៀមខ្លួនទទួលកំណើនទេសចរចិនមកទស្សនាប្រទេសកម្ពុជាចាប់ពីឆ្នាំ២០២៣។
ប្រទេសចិនជាប្រទេសធំ មានប្រជាជនច្រើន ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និងពិភពលោក ហើយក៏ជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ានក៏ដូចជាកម្ពុជា។

បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ មុនវិបត្តិជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ទេសចរចិនបានចេញទៅក្រៅប្រទេសមានប្រមាណ ១៥៥ លាននាក់ ស្មើនឹង ១០% នៃទេសចរពិភពលោក (១៥០០លាននាក់) ដែលបាននាំមកការចំណាយប្រមាណ ២៥៨ ប៊ីលានដុល្លារ ស្មើនឹង ១ ភាគ ៥ នៃចំណាយទេសចរណ៍ពិភពលោក (១,៣ ទ្រីលានដុល្លារ)។
សម្រាប់តំបន់អាស៊ានក៏ទទួលបានទេសចរចិនចំនួន ៣២,២លាននាក់ ស្មើនឹង ២២,៥% នៃទេសចរពិភពលោក ដែលក្នុងនោះថៃទទួលបាន ១១ លាននាក់, សិង្ហបូរីទទួលបាន ៣,៤លាននាក់ និងម៉ាឡេស៊ីទទួលបាន ៣,១ លាននាក់។ ដោយឡែកទេសចរចិនមកកម្ពុជា នៅឆ្នាំ២០១៨ មានជាង ២,៣លាន នាក់ ស្មើនឹង ៣៥, ៧% នៃទេសចរអន្តរជាតិសរុប (៦,៦ លាននាក់) គិតជាចំណូលស្មើប្រមាណ ១ ៨០០ លានដុល្លារអាមេរិច លើចំណូលទេសចរណ៍សរុបប្រមាណ ៥ ប៊ីលានដុល្លាររបស់កម្ពុជា ខណៈដែលឆ្នាំ២០១៩ កម្ពុជាក៏ទទួលបានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ធទេសចរណ៍ប្រមាណជាង ៥០% នៃទុនវិនិយោគបរទេស (FDI) សរុបរបស់កម្ពុជា។
ប៉ុន្តែក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២២ ស្ថានភាពនៃទីផ្សារទេសចរណ៍ចិន មានការផ្លាស់ប្តូរយ៉ាងរហ័សនិងបានធ្លាក់ចុះយ៉ាងគំហុកទៅកាន់គ្រប់គោលដៅទេសចរណ៍ក្នុងពិភពលោកទាំងមូល ដោយសារការដាក់ចេញរបាំងនៃការធ្វើដំណើរចេញក្រៅប្រទេសរបស់ចិន។
សម្រាប់ឆ្នាំ២០២៣ ក្រោយវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល ស្របតាមនិន្នាការថ្មីៗនិងការណ៍ដែលរដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស និងការបើកទទួលទេសចរអន្តរជាតិឡើងវិញ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការទទួលទេសចរចិនដោយឥតលក្ខខណ្ឌផ្នែកសុខាភិបាល និងទេសចរអន្តរជាតិផ្សេងទៀត។
ជាមួយការត្រឡប់មកវិញទេសចរចិន កម្ពុជាក៏ដាក់ការរំពឹងទុកនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧ លាននាក់នៅឆ្នាំ២០២៥៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


