Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការបាញ់ប្រហារសម្លាប់មនុស្សនៅ ម៉ិកស៊ិក ក្រោយចាប់ខ្លួនកូនស្ដេច​គ្រឿងញៀន El Chapo

បានផុស

នៅ

លោក Ruben Rocha Moya អភិបាលរដ្ឋ Sinaloa នៃប្រទេសម៉ិកស៊ិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សម្នាក់បានស្លាប់ និង ២៧ នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារគ្នាជាមួយសមាជិកនៃក្រុមជួញដូរគ្រឿងញៀន Sinaloa Cartel ក្នុងទីក្រុង Culiacan បន្ទាប់ពីការចាប់ខ្លួនស្ដេចគ្រឿងញៀន Ovidio Guzman Lopez ។

លោក Ovidio Guzman Lopez កូនប្រុសស្ដេចគ្រឿងញៀន El Chapo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលរដ្ឋបានប្រាប់ទូរទស្សន៍ Formula ថា “ហេតុការណ៍នេះបានបង្ខំឲ្យអាជ្ញាធរបិទផ្លូវនៅទីក្រុង Culiacan, ទីក្រុង Los Mochis និងទីក្រុង Esquinapa ដើម្បីទប់ទល់នឹងក្រុមជួញដូរគ្រឿងញៀន ប៉ុន្តែជាអកុសលទាហានឆ្មាំជាតិម្នាក់ត្រូវបានសម្លាប់ ខណៈ ២៧ នាក់បានរងរបួស ដោយគ្រាប់កាំភ្លើងនៅក្នុងការប៉ះទង្គិចគ្នានេះ” ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជាតិម៉ិកស៊ិកលោក Luis Cresencio Sandoval Gonzalez បាននិយាយថា លោក Guzman Lopez ដែលជាកូនប្រុសរបស់ស្តេចគ្រឿងញៀន Joaquin “El Chapo” Guzman ត្រូវបានចាប់ខ្លួននៅទីក្រុង Culiacan ហើយក្រោយមកត្រូវបានបញ្ជូនទៅទីក្រុងម៉ិកស៊ិក ខណៈការ​ចាប់​ខ្លួន​នេះបាន​ជំរុញ​ឲ្យផ្ទុះការបាញ់ប្រហារដោយកាំភ្លើងជាមួយ​ក្រុម​ជួញដូរ​គ្រឿងញៀនក្នុង​ទីក្រុង ។

យោង​តាម​អាជ្ញាធរ​មូលដ្ឋានបានឲ្យដឹងថា សមាជិក​ក្រុមជួញដូរគ្រឿងញៀនបានលួច និងដុតរថយន្តប្រហែល ២៥០ គ្រឿង ខណៈទីភ្នាក់ងារសន្តិសុខបានបិទផ្លូវយ៉ាងហោចណាស់ ១៨ ខ្សែ និងបញ្ឈប់ប្រតិបត្តិការនៅឯព្រលានយន្តហោះចំនួន ៣ ដោយសារតែកន្លែងខ្លះត្រូវបានភ្លើងឆេះ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ត្រាំ ប្រកាសកម្ចាត់ក្រុមជួញដូរគ្រឿងញៀន បើលោកជាប់ឆ្នោតម្ដងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម