Connect with us

ចរាចរណ៍

ព័ត៌មាន​បឋម៖ ក្រឡាប់រថយន្ដដឹកកម្មកររោងចក្ររបួសជាច្រើននាក់

បានផុស

នៅ

រថយន្ដដឹកកម្មករ កម្មការិនីរោងចក្រមួយគ្រឿងបើកវ៉ាជែងមិនប្រយ័ត្នបានក្រឡាប់បណ្ដាលឲ្យមនុស្សចំនួន៦នាក់រងរបួសធ្ងន់ស្រាល ក្នុងចំណោមមនុស្ស៦៥នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង​០៦និង​២០នាទី ព្រឹកថ្ងៃទី១០ ខែមករា នេះ នៅលើផ្លូវជាតិលេខ​៥១ នៅចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

របាយការណ៍បន្ថែមថា ករណីគ្រោះថ្នាក់ក្រឡាប់រថយន្ដនេះបង្កដោយការបើកវ៉ាជែងរថយន្ដសណ្ដោ​ងរឺម៉ក​មិនប្រុងប្រយ័ត្ន​ ដោយការបើកល្បឿនលឿន​។

សមត្ថកិច្ច​នគរបាល​ស្រុក​ និងជំនាញ​ចរាចរណ៍​ខេត្ដ​កំពង់ស្ពឺ​ កំពុងអន្ដរាគមន៍​ជួយសម្រួល​ និងបញ្ជូនបងប្អូន​ទៅមន្ទីរពេទ្យ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម