ចរាចរណ៍
អ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ត្រូវរថយន្ដដឹកទំនិញបុកពីក្រោយស្លាប់ទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ
បុរសអុ្នកបើកម៉ូតូកង់បីម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងព្រឹកព្រលឹម ខណៈពេលកំពុងដឹកភ្ញៀវធើ្វដំណើរតាមផ្លូវត្រូវរថយន្តដឹកទំនិញធុនតូចបុកពីក្រោយបណ្ដាលឲ្យក្រឡាប់កក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា គេបានឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពាក់ស្លាកលេខ តាកែវ 1S-0304 ពណ៌លឿង កំពុងដឹកភ្ញៀវធើ្វដំណើរតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំនុចកើតហេតុត្រង់ចំណុចភ្លើងស្តុប ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកKIA ពាក់ផ្លាកលេខ ភ្នំពេញ 2BF-9739 ធើ្វដំណើរស្របទិសគ្នា បានជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់អ្នកបើកបរភ្លាមៗ រីឯភ្ញៀវដែលនៅក្នុងកង់បីរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចុះវាស់វែងអូសយករថយន្ត និងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយចំណែកសពជនរងគ្រោះយកទៅតម្កល់ទុកនៅវត្តរង់ចាំក្រុមគ្រួសារសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


