ចរាចរណ៍
រថយន្ដធន់ធ្ងន់ពីរគ្រឿងបុកគ្នានៅចំណោតយាយម៉ៅពេជ្រនិល ស្លាប់មនុស្ស៣នាក់
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដធន់ធ្ងន់ពីរគ្រឿងបុកគ្នានៅចំណុចចំណោតយាយម៉ៅពេជ្រនិល បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ ខណៈមន្ត្រីជំនាញសន្និដ្ឋានថា បណ្ដាលមកពីអ្នកបើកបររថយន្ដឡើងចំណោតរេចង្កូតទៅផ្នែកគន្លងផ្លូវរថយន្ដដែលចុះចំណោត ទើបបង្កជាគ្រោះថ្នាក់ចរាចរណ៍។

ករណីគ្រោះថ្នាកើចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ ត្រង់ចំណុចចុះចំណោត ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងរថយន្ដម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-7768 បើកបរដោយឈ្មោះ រ៉ុង ធួក ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានទៅបុករថយន្តម៉ាក ISUZU ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-8332 បើកបរដោយឈ្មោះ ឃីម ស៊ាងហ៊ន់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដំណាក់ស្នួល ឃុំគោគគង់ ស្រុកកញ្ជៀច ខេត្តព្រៃវែង និងមានអ្នករួមដំណើរ១នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់អ្នកបើករថយន្ដទាំងសងខាង និងអ្នករួមដំណើរសរុប៣នាក់។

តាមការសន្និដ្ឋានពីមន្ត្រីជំនាញបញ្ជាក់ថា មូលហេតុបណ្ដាលមកពីអ្នកបើកបររថយន្ដស្ទួចរេចង្កូតទៅផ្នែកគន្លងផ្លូវរថយន្ដដែលចុះចំណោត ទើបបណ្ដាលអោយបុកគ្នាតែម្ដង។ វត្ថុតាងរថយន្ដទាំង២គ្រឿងសមត្ថកិច្ចបានស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីចាត់ការតាមនីតិវិធី៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


