ជីវិតកម្សាន្ដ
រ៉ូបតារាស្រី Margot Robbie ចំណាយពេលធ្វើដល់ទៅ ៧៥០ ម៉ោង
ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ៨ព្រឹក ជាថ្ងៃសម្រាប់កម្មវិធី Golden Globes មានទីតាំងនៅ Beverly Hilton ។ កម្មវិធី Golden Globes មានតារាល្បីៗជាច្រើនចូលរួមដូចជា Jenna Ortega, Selena Gomez, Rihanna និងតារាល្បីច្រើនដួងទៀត ។ ក្នុងចំណោមពួកគេក៏លេចឡើងនូវវត្តមានតារាស្រីជនជាតិអូស្ត្រាលី Margot Robbie ជាមួយរ៉ូបពណ៌ផ្កាឈូកម៉ាក Chanel ផងដែរ ។

រ៉ូបពណ៌ផ្កាឈូកតុបតែងដោយត្បូងគ្រីស្តាល់ ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់តារាសម្តែងរូបនេះ ។ សិប្បករម៉ាក Chanel បានចំណាយពេល ៧៥០ម៉ោង ដើម្បីធ្វើរ៉ូបរបស់ Marget ដែលមានលក្ខណៈពិសេសដោយសារប៉ាក់ក្រណាត់ពណ៌ផ្កាឈូកស្រាល និងស្បៃសូត្រឌិនអង្កាំជាមួយនឹងរោមសត្វ ។ រ៉ូបនេះមានម៉ូដមិនសូវប្លែកទេ ព្រោះវាស្ថិតក្នុងម៉ូដនារដូវស្លឹកឈើជ្រុះរបស់ Chanel ឆ្នាំ ២០២២ ច្នៃម៉ូដដោយនាយកច្នៃប្រឌិត Virginie Viard ។ Katie Young អ្នករចនាម៉ូដរបស់ Margot Robbie និយាយថា “រំភើបណាស់ដែលធ្វើបានការជាមួយ Chanel ក្នុងការបង្កើតរ៉ូបនេះ” ។ នាងបន្តទៀតថា ការធ្វើរ៉ូបត្រូវចំណាយពេលរាប់ខែទម្រាំរួចរាល់តាំងពីររដូវស្លឹកឈើជ្រុះរហូតមកដល់ឥលូវទើបរាងហួសសម័យបន្តិចទៅ ។

ក្រៅពីរ៉ូបដ៏ស្រស់ស្អាត តារាស្រី Margot ធ្វើការលម្អខ្លួនជាមួយក្រវិលពេជ្យធ្វើពីមាស ១៨ការ៉ាត់, ត្បូងខ្ទាស់អាវ, និងចិញ្ចៀនសុទ្ធតែបានពី Chanel ទាំងអស់ ៕
ប្រែសម្រួលដោយ ៖ វារី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


