Connect with us

សន្តិសុខសង្គម

ACU ឃាត់ខ្លួនអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច បញ្ជូនទៅតុលាការពាក់ព័ន្ធការកិបកេងលុយជិត៣៩ម៉ឺនដុល្លារ

បានផុស

នៅ

អង្គភាពប្រឆាំងអំពើពុករកលួយ(ACU) នៅព្រឹកថ្ងៃទី១១ ខែមករា នេះ បានបញ្ជូនខ្លួនលោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ទៅសាលាដំបូងរាជធានីភ្នំពេញហើយ បន្ទាប់ពីឃាត់ខ្លួនបានកាលពីថ្ងៃទី១០ ខែមករា ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡាយ សំណាង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញពីការកិបកេងថវិការដ្ឋជាង ១,៥០០ លានរៀល (ជាង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបកេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ផងដែរ។

ក្រៅអំពីការជាប់សង្ស័យលើអំពើពុករលួយ បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ លោក ឡាយ សំណាង នៅជាប់សង្ស័យអំពីបទល្មើសសម្អាតប្រាក់ទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម