Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ការគោរពឯករាជ្យ អធិបតេយ្យ និងសិទ្ធិស្វ័យសម្រេច ជាកិច្ចការដែលប្រទេសកំពុងអភិវឌ្ឍ ត្រូវបន្តប្រកាន់ជំហរ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការគោរពឯករាជ្យ អធិបតេយ្យ និងសិទ្ធិស្វ័យសម្រេច ក្នុងការជ្រើសរើសមាគ៌ា សម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ជាកិច្ចការដែលប្រទេសកំពុងអភិវឌ្ឍ ត្រូវបន្តប្រកាន់ជំហរ ខណៈដែលនិន្នាការពហុប៉ូល និងការបែងចែកប្លុកកំពុងលេចឡើងកាន់តែច្បាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងខាងលើនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីសំឡេង នៃបណ្តាប្រទេសខាងត្បូង (Voice of South Summit) តាមប្រព័ន្ធវីដេអូ កាលពីព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣។ កិច្ចប្រជុំកំពូលនេះ ក៏មានការចូលរួមបណ្តាមេដឹកនាំនៃប្រទេសចំនួនទៀតនៅលើពិភពលោកផងដែរ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ខណៈដែលនិន្នាការពហុប៉ូល និងការបែងចែកប្លុកកំពុងលេចឡើងកាន់តែច្បាស់ ការគោរពឯករាជ្យ អធិបតេយ្យ និងសិទ្ធិស្វ័យសម្រេច ក្នុងការជ្រើសរើសមាគ៌ា សម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ជាកិច្ចការដែលប្រទេសកំពុងអភិវឌ្ឍ ត្រូវបន្តប្រកាន់ជំហរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ទន្ទឹមនឹងនេះ យើងទាំងអស់គ្នាត្រូវបន្តជំរុញយន្តការពហុភាគីនិយម និងវប្បធម៌សន្ទនា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា សំដៅទប់ស្កាត់ការបែងចែកសេដ្ឋកិច្ច និងប្លុកពាណិជ្ជកម្ម ទាំងអស់បញ្ជៀសនូវការប៉ះទង្គិចយោធាណាមួយ ដែលអាចកើតឡើងជាយថាហេតុ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ និងសកល»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម